អុញ! ភ្លៀងធ្លាក់ក្នុងសាលប្រជុំសាលា ដែលធ្វើឲ្យសិស្សនិងគ្រូនាំគ្នាបាំងឆ័ត្រលាន់ (មានវីដេអូ)

//s9.kh1.co/0c/0c280637f393e67b517e4521346fe69b16ad9d05.jpg
សង្គម

 ១៤-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទឹកភ្លៀងបានធ្លាក់ចូលមកក្នុងសាលប្រជុំ នៃកម្លាំងសមល្មម ដែលធ្វើឲ្យសិស្សៗ និងគ្រូៗនាំគ្នាចាកចេញជាបន្ដបន្ទាប់ និងមានអ្នកខ្លះបានយកឆ័ត្រមកបាំងផងដែរ។

ចិន៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល ជុំវិញវីដេអូឃ្លីបខ្លីមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព ភ្លៀងធ្លាក់នៅក្នុងសាលប្រជុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅសាលា Yangtze ភាគខាងកើតប្រទេសចិន ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងតាមរយៈវីដេអូបង្ហាញឲ្យឃើញថា ទឹកភ្លៀងបានធ្លាក់ចូលមកក្នុងសាលប្រជុំ នៃកម្លាំងសមល្មម ដែលធ្វើឲ្យសិស្សៗ និងគ្រូៗនាំគ្នាចាកចេញជាបន្ដបន្ទាប់ និងមានអ្នកខ្លះបានយកឆ័ត្រមកបាំងផងដែរ។

យ៉ាងណាមិញ បើតាមខាងសាលាបានឲ្យដឹងដែរថា ស្រទាប់ការពារពិដានពីការលេចទឹកមានភាពចាស់ ដែលបណ្ដាលឲ្យទៅជាបែបនេះ និងបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការជួសជុល។ ហើយជុំវិញវីដេអូខាងលើនេះ ក៏ត្រូវបានផ្ដល់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយមានការអនុញ្ញាតផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Youtube / Yahoo

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T