ថ្មីៗនេះ បុរសជនជាតិអេស៊ីបម្នាក់ ឈ្មោះ រ៉ាម៉ាដាន បានបាត់បង់ស្មារតី ក្នុងហាងអ៊ិនធឺណែត បន្ទាប់ពីបានលួចមើលវីដេអូអាសអាភាសក្នុងគេហទំព័រមួយ ។ លោក រ៉ាម៉ាដាន បានប្រាប់ថា នេះជាលើកដំបូងហើយដែលលោកមើលរឿងអាសអាភាស ហើយមិននឹកស្មានថា អ្នកដែលគាត់ឃើញក្នុងវីដេអូនោះ គឺជាប្រពន្ធរបស់គាត់។

បន្ទាប់ពីដឹងខ្លួន គាត់ត្រលប់ទៅផ្ទះយ៉ាងលឿនទៅសួរដេញដោលប្រពន្ធគាត់ ។ ដំបូងប្រពន្ធគាត់ប្រកែក ប៉ុន្ដែក្រោយពីគាត់បង្ហាញវីដេអូអាសអាភាសក្នុងគេហទំព័រ ប្រពន្ធគាត់បានសារភាព ហើយប្រាប់ថា បុរសក្នុងវីដេអូនោះជាអតីតសង្សាររបស់គាត់ ។ ប្រពន្ធគាត់ និង អតីតសង្សារ បានគេងជាមួយគ្នាជាញឹកញាប់ ហើយថតសកម្មភាពក្ដៅសាច់របស់ពួកគេទុក ប៉ុន្ដែមិននឹងស្មានថាវីដេអូនេះលេចចេញពេញ អ៊ិនធឺណែត។

លោក រ៉ាម៉ាដាន បានរួមរស់ជាមួយប្រពន្ធគាត់ដល់ ១៦ ឆ្នាំមកហើយ និង មានកូនបួននាក់ ។ ប្រពន្ធគាត់បានសារភាពថា មិនដែលបានស្រលាញ់លោក រ៉ាម៉ាដាន បន្ដិចណាសោះ ព្រោះលោកមានអាយុច្រើនលើសនាង ឯសង្សាររបស់នាងមានអាយុស្របាលនាង។

គ្មានអ្វីឈឺចាប់ជាងនេះទៀតទេ ដែលឃើញប្រពន្ធរបស់ខ្លួនគេងជាមួយបុរសផ្សេង។ បើប្រិយមិត្តជា លោក រ៉ាម៉ាដាន តើត្រូវធ្វើដូចម្ដេចចំពោះប្រពន្ធ? សង្គមខ្មែរមិនខ្វះទេ បុរសចំណាស់ដែលមានប្រពន្ធក្មេង សង្ឃឹមថាអត្ថបទនេះឥតបន្លាចបុរសដែលមានប្រពន្ធក្មេង ។ ខ្មែរឡូតគិតថាអាយុមិនមែនជា កត្តា សំខាន់នោះទេ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]