អត់សំបុត្រក៏ចូលដែរ! ជម្រើសជាតិអង់គ្លេសរូបនេះថាឱពុករបស់គេប្រេះឆ្អឹងដោយសារអ្នកគាំទ្រអង់គ្លេសសម្រុកចូលឆៅៗ

//s9.kh1.co/9f/9f86642ef4508cab836987c703b30978fbb10ff5.jpeg
កីទ្បា

 ១៤-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Maguire ថាឪពុករបស់គេបានប្រេះឆ្អឹងដោយសារអ្នកគាំទ្រសម្រុកចូលមើលការប្រកួតទាំងកម្រោល

អង់គ្លេស៖ ខ្សែការពារ Harry Maguire បានបង្ហើបឲ្យដឹងថាឪពុករបស់គេគឺលោក Alan បានប្រេះឆ្អឹងជំនឺត្រង់ខ្នងបន្ទាប់ពីអ្នកគាំទ្រអង់គ្លេសដែលមិនមានសំបុត្រចូលទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្របាននាំគ្នាសម្រុកចូលក្នុងកីឡដ្ឋាន Wembley ទាំងកម្រោលរហូតភ្នាក់ងារសន្តិសុខទប់មិនជាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Harry Maguire
ខ្សែការពារ Harry Maguire

អង់គ្លេស ត្រូវប្រកួតជាមួយ អ៊ីតាលី នៅវគ្គផ្ដាច់ព្រ័ត្រ Euro 2020 កាលពីយប់ថ្ងៃទី១៣ខែកក្កដាកន្លងទៅ ដោយ អ៊ីតាលី បានបំបាក់អង់គ្លេសនិងលើកពាន Euro បានសម្រេច ហើយមុនការប្រកួតនេះចាប់ផ្ដើម អ្នកគាំទ្រអង់គ្លេសដែលគ្មានសំបុត្របានសម្រុកចូលមកមើលដោយផ្ទាល់បែបមិនខ្វល់ពីសណ្ដាប់ធ្នាប់និងច្បាប់ទម្លាប់ដែលធ្វើឲ្យមានការរិះគន់ពីសំណាក់មហាជននិងខាង UEFA ផងដែរ។

អ្នកគាំទ្រសម្រុកចូលកីឡដ្ឋាន Wembley 
អ្នកគាំទ្រសម្រុកចូលកីឡដ្ឋាន Wembley 
អ្នកគាំទ្រសម្រុកចូលកីឡដ្ឋាន Wembley 
អ្នកគាំទ្រសម្រុកចូលកីឡដ្ឋាន Wembley 
អ្នកគាំទ្រសម្រុកចូលកីឡដ្ឋាន Wembley 
អ្នកគាំទ្រសម្រុកចូលកីឡដ្ឋាន Wembley 
អ្នកគាំទ្រសម្រុកចូលកីឡដ្ឋាន Wembley 
អ្នកគាំទ្រសម្រុកចូលកីឡដ្ឋាន Wembley 

លោក Alan ដែលមានអាយុ៥៦ឆ្នាំបានមកចូលទស្សនាការប្រកួតជាប្រវត្តិសាស្ត្រនេះដើម្បីលើកទឹកចិត្តកូនប្រុសដែលបានឡើងមកលេងដល់វគ្គផ្ដាច់ព្រ័ត្រប៉ុន្តែពេលឃើញហេតុការណ៍ដែលអ្នកគាំទ្រសម្រុកចូលមកទាំងកម្រោលបែបនេះ លោកក៏មានការភ័យខ្លាចស្ទើរដកដង្ហើមមិនចេញ។

ខ្សែការពារ Harry Maguire និង ឪពុកព្រមទាំងក្រុមគ្រួសារ
ខ្សែការពារ Harry Maguire និង ឪពុកព្រមទាំងក្រុមគ្រួសារ

លោក Alan ត្រូវគេគាបជាប់នឹងឥដ្ឋពេលអ្នកគាំទ្រអស់នោះសម្រុកចូលមក ដោយលទ្ធផលគឺលោកសង្ស័យថាបានប្រេះឆ្អឹងជំនី ដោយលោក Kenneth Shepherd ដែលជាភ្នាក់ងារតំណាងរបស់ Maguire ក៏ត្រូវគេគាបដូចគ្នា កំលុងពេលពួកលោកទាំងពីរបាននាំគ្នាដើរចេញទៅរកកន្លែងអង្គុយក្នុងកីឡដ្ឋាន។

អ្នកគាំទ្រនៅកីឡដ្ឋាន Wembley 
អ្នកគាំទ្រនៅកីឡដ្ឋាន Wembley 

ប្រធានក្រុមបិសាចក្រហមរូបនេះបានបង្ហើបប្រាប់ The Sun ថា៖

ឪពុករបស់ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពតក់ស្លុត ខ្ញុំមិនបាននិយាយជាមួយគាត់ច្រើនទេប៉ុន្តែខ្ញុំសប្បាយចិត្តដែលកូនៗរបស់ខ្ញុំមិនបានទៅមើលការប្រកួត។ វាពិតជាគួរឲ្យខ្លាចណាស់ គាត់បាននិយាយគាត់ខ្លាចហើយខ្ញុំមិនចង់ឲ្យនរណាម្នាក់ជួបនឹងហេតុការណ៍បែបនេះនៅកំលុងការប្រកួតនោះឡើយ៕

ខ្សែការពារ Harry Maguire
ខ្សែការពារ Harry Maguire
ខ្សែការពារ Harry Maguire

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T