ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី ប្រើប្រាស់បច្ចេកវិទ្យាកែហ្សែន កុំឲ្យវីរុសឆ្លងចូលកោសិកាមនុស្ស ដោយជោគជ័យ

//s9.kh1.co/74/74dd3df0c7850ae64c3c7d6af2c19cd7a29d7848.jpg
បច្ចេកវិទ្យា

 ១៤-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បច្ចេកទេសនេះក៏ទទួលជោគជ័យ ក្នុងការបញ្ឈប់ការចម្លងវីរុស នៅក្នុងសំណាកដូចជាប្រភេទវីរុសបំលែងថ្មី Alpha។

អូស្ត្រាលី៖ ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់បច្ចេកវិទ្យាកែសម្រួលហ្សែន CRISPR ដើម្បីទប់ស្កាត់ការចម្លងវីរុស SARS-CoV-2 ចូលទៅក្នុងកោសិកាមនុស្ស បានដោយជោគជ័យ នេះបើយោងតាមការស្រាវជ្រាវ ចេញផ្សាយកាលពីថ្ងៃអង្គារ ដែលអាចត្រួសត្រាយផ្លូវសម្រាប់ការព្យាបាលជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Nature Communications អ្នកស្រាវជ្រាវអូស្ត្រាលីបាននិយាយថា ឧបករណ៍នេះមានប្រសិទ្ធភាពប្រឆាំងនឹងការចម្លងវីរុស នៅក្នុងការធ្វើតេស្ដមន្ទីរពិសោធន៍ ដោយបន្ថែមថាពួកគាត់សង្ឃឹមថា នឹងចាប់ផ្ដើមសាកល្បងលើសត្វក្នុងពេលឆាប់ៗនេះ។ បច្ចេកវិទ្យា CRISPR ដែលអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រផ្លាស់ប្ដូរលំដាប់ឌីអិនអេ និងកែប្រែមុខងារហ្សែន បានបង្ហាញការសន្យារួចហើយ ក្នុងការលុបកូដហ្សែន ដែលជំរុញការអភិវឌ្ឍជំងឺមហារីករបស់កុមារ។

ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីនិយាយថា ឧបករណ៍នេះមានប្រសិទ្ធភាព ប្រឆាំងនឹងការចម្លងវីរុស
ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីនិយាយថា ឧបករណ៍នេះមានប្រសិទ្ធភាព ប្រឆាំងនឹងការចម្លងវីរុស

ក្រុមអ្នកស្រាវជ្រាវនៅក្នុងថ្ងៃអង្គារបានប្រើអង់ស៊ីមមួយ ឈ្មោះ CRISPR-Cas13b ដែលភ្ជាប់ទៅនឹងលំដាប់ RNA ដែលពាក់ព័ន្ធទៅនឹងវីរុសកូរ៉ូណាប្រភេទថ្មី ហើយបំផ្លាញហ្សែនដែលវាត្រូវការចម្លង នៅក្នុងកោសិកាមនុស្ស។ លោកស្រី Sharon Lewin មកពីវិទ្យាស្ថាន Peter Doherty Institute for Infection and Immunity របស់អូស្ត្រាលី បានប្រាប់សារព័ត៌មាន AFP ថា ក្រុមការងារបានរចនាឧបករណ៍បច្ចេកវិទ្យា CRISPR ដើម្បីសម្គាល់វីរុស SARS-CoV-2 ដែលជាភ្នាក់ងារចម្លងជំងឺកូវីដ-១៩។

បច្ចេកទេសនេះក៏ទទួលជោគជ័យ ក្នុងការបញ្ឈប់ការចម្លងវីរុស នៅក្នុងសំណាកដូចជាប្រភេទវីរុសបំលែងថ្មី Alpha។ ទោះបីវ៉ាក់សាំងការពារជំងឺកូវីដ-១៩មាននៅលើទីផ្សាររួចហើយក៏ដោយ ក៏ជម្រើសនៃការព្យាបាលនៅមានតិចតួចនៅឡើយ ហើយមានប្រសិទ្ធភាពត្រឹមតែមួយផ្នែក៕

ប្រភព: Phys.org

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T