ពិបាកចិត្ត! កីឡាករ Man UTD រូបនេះបង្ហើបថាហត់នឿយនឹងដណ្ដើមជម្រើស១១នាក់ដំបូងក្នុងក្រុម

//s9.kh1.co/47/47688da7ff505ce0ce620dadeb075106b249d819.jpeg
កីទ្បា

 ១៤-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Henderson ថាគេហត់នឿយនឹងដណ្ដើមជម្រើស១១នាក់ដំបូងក្នុងក្រុម

អង់គ្លេស៖ អ្នកចាំទី Dean Henderson នៃក្លិបបិសាចក្រហម Manchester United បានបង្ហើបអារម្មណ៍ពិតថាគេពិតជាហត់នឿយនិងមិនសប្បាយចិត្តទេក្នុងការដណ្ដើមជម្រើស១១នាក់ដំបូងជាមួយអ្នកចាំទី David De Gea ព្រោះគេបានព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបង្ហាញសមត្ថភាពខ្លួនឯងឲ្យលោកគ្រូ Ole Gunnar Solskjaer បានឃើញតែបែរជាត្រូវរងរបួសទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Dean Henderson
អ្នកចាំទី Dean Henderson

Henderson បានបង្ហាញខ្លួនឲ្យបិសាចក្រហមចំនួន២៦ប្រកួត ក្រោយត្រឡប់មកពីលេងខ្ចីជើងនៅក្លិប Sheffield រួចមក ហើយថ្មីៗនេះគេជួបនឹងហេតុការណ៍ខកចិត្តមួយគឺរងរបួសកំលុងពេលហ្វឹកហាត់ទើបធ្វើឲ្យគេត្រូវដកឈ្មោះចេញពីក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ Euro 2020។

អ្នកចាំទី Dean Henderson
អ្នកចាំទី Dean Henderson

អ្នកចាំទីវ័យ២៤ឆ្នាំរូបនេះបានប្រាប់ talkSPORT ថា៖

ស្តាប់ណា បន្ទាប់ពីរដូវកាលមុន អ្វីគ្រប់យ៉ាងវាមើលទៅពិបាកសម្រាប់ខ្ញុំណាស់។ ខ្ញុំខំធ្វើការរាល់ថ្ងៃ ហ្វឹកហាត់រាល់ថ្ងៃ ដើម្បីបង្ហាញសមត្ថភាពនៅ Man United ។ ខ្ញុំឆ្លងកាត់ឧបសគ្គជាច្រើនដើម្បីបានលេងនៅឈុតធំ។ខ្ញុំពិតជាឈឺចាប់និងហត់នឿយណាស់។ ខ្ញុំពិតជាមានការហត់នឿយផ្នែកផ្លូវចិត្តណាស់ ខ្ញុំបានធ្វើគ្រប់យ៉ាងដើម្បីបានចូលលេងក្នុងក្រុមតែក្នុងនោះក៏ព្រួយបារម្ភថាខ្ញុំអាចចូលលេងក្នុងក្រុមបានឬអត់។ ពេលខ្ញុំបានលេង ខ្ញុំក៏លេងបានល្អបន្ទាប់មកក៏រងរបួសធ្វើឲ្យអ្វីគ្រប់យ៉ាងមើលទៅវាពិបាកណាស់៕

អ្នកចាំទី Dean Henderson 
អ្នកចាំទី Dean Henderson
អ្នកចាំទី Dean Henderson

គួរបញ្ជាក់ផងដែរថា អ្នកចាំទី Dean Henderson ផ្ទេរមកពីក្លិប Carlisle United មក Man United តាំងពីឆ្នាំ២០១១ ដោយឆ្លងកាត់ឈុតយុវជនមុននឹងបានឡើងមកលេងនៅឈុតធំកាលឆ្នាំ២០១៥៕

អ្នកចាំទី Dean Henderson
អ្នកចាំទី Dean Henderson

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T