មិនធម្មតា! នារីវ័យក្មេងម្នាក់អមដំណើរជាមួយមហាសេដ្ឋី ហោះទៅទីអវកាសថ្ងៃមុន ការពិតមានដើមកំណើតនៅអាស៊ីសោះ

//s9.kh1.co/e1/e11f9792b0db1337bd47b462d2cea338cbebc5b5.jpg
បច្ចេកវិទ្យា

 ១៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នាងបានហោះទៅលើមេឃ ខាងលើរដ្ឋ New Mexico កាលពីព្រឹកថ្ងៃអាទិត្យ ជាមួយលោក Branson និងបុគ្គលិកពីរនាក់ទៀត។

បរទេស៖ ប្រជាជនឥណ្ឌានៅលើបណ្ដាញសង្គម Twitter រាប់ចាប់ពីអ្នកនយោបាយកំពូលរហូតដល់នាយកប្រតិបត្តិអាជីវកម្ម កំពុងអបអរសាទរនារីម្នាក់ ក្នុងចំណោមស្ត្រីដែលបានហោះទៅកាន់ជាយអវកាស ជាមួយមហាសេដ្ឋី លោក Richard Branson។ នាង Sirisha Bandla ដែលជាអនុប្រធានកិច្ចការរដ្ឋាភិបាល និងប្រតិបត្តិការស្រាវជ្រាវនៅក្រុមហ៊ុន Virgin Galactic បានហោះទៅលើមេឃ ខាងលើរដ្ឋ New Mexico កាលពីព្រឹកថ្ងៃអាទិត្យ ជាមួយលោក Branson និងបុគ្គលិកពីរនាក់ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមស្ថានទូតអាមេរិកប្រចាំនៅប្រទេសឥណ្ឌាបានឲ្យដឹងថា នាង​ Bandla គឺជាស្ត្រីដើមកំណើតឥណ្ឌាទី៣ ដែលហោះចូលក្នុងទីអវកាស បន្ទាប់ពីនាង Kalpana Chawla និង Sunita Williams ដែលអ្នកទាំងពីរនេះគឺជាពលរដ្ឋអាមេរិក។

នាង Sirisha Bandla
នាង Sirisha Bandla

ក្នុងឆ្នាំ២០០៣ នាង Chawla បានក្លាយជាស្ត្រីដំបូងគេកើតនៅឥណ្ឌា ដែលធ្វើដំណើរទៅកាន់ទីអវកាស នៅលើយានអវកាស Columbia។ អវកាសយានិកទាំងប្រាំពីរនាក់នៅលើយានអវកាសនោះ ត្រូវបានសម្លាប់ នៅពេលពួកគេប៉ុនប៉ងហោះទៅក្នុងបរិយាកាសផែនដីម្ដងទៀត។ នាង Bandla កើតនៅរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា ហើយបានចាប់ផ្ដើមធ្វើការនៅក្រុមហ៊ុន Virgin Galactic ក្នុងឆ្នាំ២០១៥។

អស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ ការស្វះស្វែងរបស់ឥណ្ឌាទៅក្នុងការរុករកអវកាសគួរឲ្យកត់សម្គាល់ ដោយថវិកានៅមានកម្រិតទាប ប៉ុន្តែបេសកកម្មមានមហិច្ឆតា។ ឥណ្ឌាបានបង្កើនល្បឿនរបស់ខ្លួន នៅពេលដែលខ្លួនព្យាយាមប្រកួតប្រជែងជាមួយបណ្ដាប្រទេសអាស៊ីផ្សេងៗទៀត ដោយបន្តបេសកកម្មព្រះចន្ទជាចម្បង៕

នាង Sirisha Bandla ជាមួយមហាសេដ្ឋី Richard Branson និងក្រុមការងារផ្សេងទៀត
នាង Sirisha Bandla ជាមួយមហាសេដ្ឋី Richard Branson និងក្រុមការងារផ្សេងទៀត

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T