តារាចម្រៀងល្បីប្រចាំផលិតកម្ម រស្មីហង្សមាស ឆន សុវណ្ណរាជ កំពុងត្រៀមខ្លួនទៅបម្រើអារម្មណ៍បងប្អូន ខ្មែរនៅប្រទេសបារាំងក្នុងអំឡុងខែកញ្ញាខាងមុខ បន្ទាប់ពីទទួលបានជោគជ័យយ៉ាង ខ្លាំងក្លាលើអាជីពសិល្បៈក្នុង ប្រទេសកម្ពុជាជាច្រើនឆ្នាំមកនេះ ។
តារាចម្រៀងប្រុសដ៏មាន ប្រជាប្រិយរូបនេះប្រាប់ថា នេះជាលើកដំបូងបំផុតក្នុងជីវិតជាតារាចម្រៀងជិត១០ឆ្នាំ សម្រាប់ដំណើរចេញទៅប្រទេសបារាំង ព្រោះតែកន្លងមកធ្លាប់តែទៅ សហរដ្ឋអាមេរិក និងអូស្ត្រាលីប៉ុណ្ណោះ ។

សុវណ្ណរាជបានបន្តថា ដំណើរលើកដំបូងទៅកាន់ ប្រទេសបារាំងនេះ តបតាមការអញ្ជើញរបស់ បងប្អូនខ្មែររស់នៅទីនោះ ដោយមានរយៈពេលច្រៀង និងសម្តែង១ខែ ប៉ុន្តែមិនអាចបញ្ជាក់ថា ក្នុងរយៈពេលនេះ លោកនឹងចេញច្រៀងបំពេអារម្មណ៍ បងប្អូនខ្មែរយើងនៅទីក្រុងណាខ្លះនោះទេ ។

សូមបញ្ជាក់ថា ការចាកចេញទៅបង្ហើសំនៀងរបស់ឆន សុវណ្ណរាជ នៅឯប្រទេសបារាំងនាពេលខាងមុខនេះ គឺបន្ទាប់ពីរូបលោករួមជាមួយតារាចម្រៀងល្បីៗ របស់កម្ពុជាជាច្រើនរូប និងតារាចម្រៀងរាជិនីសម្រស់ទាំង៥ RaNia របស់កូរ៉េខាងត្បូងធ្វើឱ្យ កក្រើកវេទិកាតន្ត្រីនៅកម្ពុជាដោយផ្សាយ ផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]