ចុកចុង​ដង្ហើម ចង្អោរ ឬ​ក្អួត​ អាច​ជា​រោគ​សញ្ញា​ជំងឺ​រលាក​ក្រពះ!

//s9.kh1.co/4a/4a93a855f524319961e8da1f6b1994f69f063588.jpg
យល់ដឹង

 ១៤-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ចេះ​តែ​ចុង​ឆ្អល់​ចុង​ដង្ហើម ចង្អោរ ឬ​ក្អួត​ អាច​ជា​រោគ​សញ្ញា​ជំងឺ​រលាក​ក្រពះ​។ ជំងឺ​រលាក​ក្រពះ គឺ​ជា​ការ​រលាក​នៅ​ជញ្ជាំង​ក្រពះ​

ចេះ​តែ​ចុង​ឆ្អល់​ចុង​ដង្ហើម ចង្អោរ ឬ​ក្អួត​ អាច​ជា​រោគ​សញ្ញា​ជំងឺ​រលាក​ក្រពះ​។ ជំងឺ​រលាក​ក្រពះ គឺ​ជា​ការ​រលាក​នៅ​ជញ្ជាំង​ក្រពះ​ ដែល​ការ​រលាក​នេះ​ច្រើន​កើត​ពី​ការ​ឆ្លង​បាក់​តេរី​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ដំបៅ​ក្រពះ។ ការ​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​​ការ​ឈឺ​ចាប់​ជា​ប្រចាំ ឬ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ហួស​ប្រមាណ​អាច​ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ក្រពះ​ដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺ​រលាក​ក្រពះ​អាច​មាន​ជា​ប្រភេទ​ជំងឺ​រលាក​ក្រពះ​ស្រួចស្រាល់ និង​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ។ ក្នុង​ករណី​ខ្លះ​ជំងឺ​រលាក​ក្រពះ​អាច​នាំ​ឲ្យ​កើត​ទៅជា​ជំងឺ​ដំបៅ​ក្រពះ ហើយ​ក៏​អាច​បង្ក​ជា​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពះ​ដែរ​។ សម្រាប់​មនុស្ស​ភាគ​ច្រើន យ៉ាងណា បញ្ហា​ជំងឺ​រលាក​ក្រពះ​នេះ​មិន​ធ្ងន់​ធ្ងរ​ទេ និង​អាច​ជាសះស្បើយ​លឿន​ពេល​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។

១. រោគសញ្ញា​ជំងឺ​រលាក​ក្រពះ​

អ្នក​ជំងឺ ភាគ​ច្រើន​មិន​មាន​រោគ​សញ្ញា​នោះ​ទេ ប៉ុន្តែ​រោគ​សញ្ញា​ឧស្សាហ៍​ជួប​បំផុត​រួម​មាន៖

  • មិន​ឃ្លាន​អាហារ
  • ក្អួត​ចង្អោរ
  • ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម​ជាដើម)
  • ណែន​ពោះ​ក្រោយ​ពេល​ញ៉ាំ។

បើ​សិន​ជា​មាន​ហូរ​ឈាម​ក្នុង​ស្រទាប់​កម្រាល​ក្រពះ យើង​អាច​នឹង​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖

  • លាមក​ខ្មៅ
  • ក្អួត​ឈាម ឬ​ក្អួត​ពណ៌​កាហ្វេ

ជំងឺ​នេះ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​​មាន​ការ​ក្តី​បារម្ភ​ពី​រោគ​សញ្ញា​ណា​មួយ​នោះ ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

២. កត្តា​ប្រឈម

កត្តា​ប្រឈម​មួយ​ចំនួន​​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​រលាក​ក្រពះ​៖

ឆ្លង​បាក់តេរី​៖ ទោះ​បី​ជា​ការ​ឆ្លង​បាក់តេរី​ Helicobacter pylori មាន​កើត​ច្រើន​លើ​មនុស្ស​លើ​ពិភព​លោក ប៉ុន្តែ​មាន​មនុស្ស​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​ក្រពះ​។ គ្រូពេទ្យ​ជា​ច្រើន​ជឿ​ថា​ការ​ងាយ​ឆ្លង​បាក់តេរី​គឺ​កើត​ចេញ​ពី បែប​បទ​នៃ​ការ​រស់​នៅ ដូច​ជា​ការ​ជក់បារី និង​របប​អាហារ​។

ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ជា​ប្រចាំ​៖ ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ជា​ប្រចាំ​ ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ក្រពះ​ស្រួច​ស្រាល់​ដែរ។ ប្រើ​ថ្នាំ​ប្រភេទ​នេះ​ច្រើន អាច​រារាំង​ដល់​សារធាតុ​សំខាន់​ៗ​មិន​អាច​ជួយការ​ពារ​ជញ្ជាំង​ក្រពះបាន​។

វ័យ​ចំណាស់​៖ មនុស្ស​វ័យ​កាន់​តែ​ច្រើន​ហានិភ័យ​កើត​ជំងឺ​រលាក​ក្រពះ​ក៏​មាន​ខ្ពស់​ដែរ ពី​ព្រោះ​ជញ្ជាំង​ក្រ​ពះ​ចាប់​ផ្ដើម​ស្ដើង​ទៅ​តាម​អាយុ ហើយ​ក៏​ព្រោះ​តែ​មនុស្ស​វ័យ​ចំណាស់ ហាក់​មាន​បញ្ហា​ឆ្លង​ បាក់តេរី​Helicobacter pylori ឬ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំខ្ពស់​ជា​មនុស្ស​វ័យ​ក្មេង​។

ផឹក​គ្រឿង​ស្រវឹង​ច្រើន​៖ គ្រឿង​ស្រវឹង​អាច​រំខាន និង​ធ្វើ​ឲ្យ​សឹក​ជញ្ជាំង​ក្រពះ ដែល​អាច​ធ្វើ​ឲ្យ​ក្រពះ​បញ្ចេញ​អាស៊ីដ​ក្រពះ ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ភាគ​ច្រើន​កើត​មាន​ជំងឺ​រលាក​ក្រពះ​ស្រួច​ស្រាល់​។

៣. ផល​វិបាក​

បើ​គ្នា​យើង​មាន​ជំងឺ​រលាក​ក្រពះ​ ហើយ​បណ្ដោយ​ខ្លួន​មិន​ព្រម​ព្យាបាល វា​អាច​នាំ​ឲ្យ​កើត​ជា​ជំងឺ​ដំ​បៅ​ក្រពះ​ និងហូរ​ឈាម​ក្រពះ។ ករណី​កម្រ ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​ខ្លះ​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​​កើត​ជំងឺ​មហារីក​ក្រពះ ជាពិសេស​ប្រសិន​ជា​យើង​មាន​ជញ្ជាំង​ក្រពះ​ស្ដើង​ខ្លាំង និង​មាន​ការ​ប្រែ​ប្រួល​កោសិកា​​នៅ​ជញ្ជាំង​ក្រពះ​។

​ដូច​នេះ​ហើយ ​គ្នា​យើង​គួរ​ជួប​ជាមួយ​គ្រួ​ពេទ្យ​ជា​ថ្មី​ទៀត​បើ​សិន​ជា​ជា​អាការៈ​មិន​ធូរ​ ក្រោយ​មាន​​ទទួល​បាន​ការ​ព្យាបាល​ម្ដង​ហើយ​ក៏​ដោយ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T