គ្រូដឹងខុសហើយ! Mourinho ព្រមទទួលស្គាល់ថាគាត់ចិត្តអាក្រក់ដាក់អតីតកូនក្រុមនៅ Man UTD រូបនេះមែន

//s9.kh1.co/8d/8d6a6d7105ca5688996d634d91b2af64aab64156.jpeg
កីទ្បា

 ១៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Mourinho ទទួលស្គាល់ថាលោករាងកាចដាក់ Luke Shaw

អង់គ្លេស៖អតីតគ្រូបង្វឹករបស់ Manchester United គឺ Jose Mourinho ព្រមទទួលស្គាល់ត្រង់ៗថាកាលនៅដឹកនាំឯទឹកដី Old Trafford គឺលោកគ្រូពិតជាចូលចិត្តប្រើធម៌ក្ដៅនិងចិត្តអាក្រក់ដាក់ខ្សែការពារ Luke Shaw ពិតមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Luke Shaw និង Jose Mourinho
ខ្សែការពារ Luke Shaw និង Jose Mourinho

ក្រោយ Ole Gunnar Solskjaer ចូលមកដឹកនាំជំនួស Mourinho គឺ Shaw បានក្លាយជាកីឡាករជួរមុខម្នាក់របស់ Man UTD ដោយបង្ហាញខ្លួនក្នុងការប្រកួតញឹកញាប់ណាស់ រហូតដល់ត្រូវបានលោកគ្រូ Gareth Southgate កោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសសម្រាប់លេងនៅ Euro 2020 ទៀតផង។

ខ្សែការពារ Luke Shaw
ខ្សែការពារ Luke Shaw

យ៉ាងណាមិញ ទោះកីឡាករវ័យ២៦ឆ្នាំរូបនេះលេងបានល្អនិងថែមទាំងបញ្ជូនបាល់បាន៣គ្រាប់ក្នុងការប្រកួតនេះក៏ដោយក៏អតីតគ្រូបង្វឹក Mourinho នៅតែព្យាយាមរិះគន់និងលើកយកគុណវិបត្តិរបស់គេមកនិយាយប៉ុន្តែពេលនេះ លោកគ្រូបង្វឹករបស់ Roma រូបនេះព្រមទទួលស្គាល់ថាវិធីនៃការគ្រប់គ្រង Luke Shaw កាលនៅ Man United ប្រហែលជាខុសឆ្គងហើយ។

ខ្សែការពារ Luke Shaw និង Jose Mourinho
ខ្សែការពារ Luke Shaw និង Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho និង Luke Shaw
លោកគ្រូបង្វឹក Jose Mourinho និង Luke Shaw

លោកបានថ្លែងប្រាប់ talkSPORT ថា៖

ខ្ញុំតែងតែព្យាយាមស្វែងរកចំណុចខ្សោយរបស់កីឡាករហើយជួនកាល ខ្ញុំរកបាន ជួនកាលខ្ញុំរកមិនបាន។ ពេលខ្លះខ្ញុំក៏ចូលចិត្តប្រើប្រាស់វិធីត្រជាក់ដើម្បីធ្វើឲ្យពួកគេលេងកាន់តែល្អ ខ្លះក៏ប្រើធម៌រាងក្ដៅ ឬដាក់សំពាធកីឡាករទាំងនោះ។ ប្រហែលជាខ្ញុំរាងកាចដាក់គេ(Luke Shaw) ច្រើនខ្លាំងណាស់ហើយ ហើយគេមើលទៅដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់នឹងទទួលយកទេ។ ខ្ញុំបានតែផ្ញើពាក្យអបអរទៅកាន់គេ ព្រោះគេបានបង្ហាញសមត្ថភាពខ្លួនឯងរហូតបានចូលលេងនៅជម្រើសជាតិ។ ខ្ញុំនៅតែគិតថាគេអាចលេងបានល្អជាងនេះ ហើយគេមានទេពកោសល្យល្អណាស់៕

លោកគ្រូបង្វឹក Jose Mourinho 
លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T