កម្របានដឹង! អតីតរថយន្តរបស់បងធំលំដាប់ទី២ ក្នុងរបបខ្មែរក្រហម មានតម្លៃដល់ទៅ...

//s9.kh1.co/b4/b470e37c68f1b94cb0cff9db2ecb447c092f4162.jpg
តារា & កម្សាន្ដ

 ១៣-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនធ្លាប់បានឃើញ! អតីតរថយន្តរបស់មេដឹកនាំខ្មែរក្រហម មានតម្លៃដល់ទៅ..

យល់ដឹង: យោងតាមសម្រង់អត្ថបទដែលជាការបង្ហោះរបស់គេហទំព័រហ្វេសប៊ុកមួយមានឈ្មោះថា 963Classic បានធ្វើការបង្ហោះរូបភាពអំពីរថយន្តមួយប្រភេទ ឈ្មោះ Granada ជំនាន់ទី ១ ដែលត្រូវបានគេស្គាល់ថាជា ម៉ាក់រថយន្តរបស់ក្រុមហ៊ុន Ford ដ៏៏៏៏៏ល្បីផលិតនៅចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៨០ នឹងត្រូវជារថយន្តរបស់លោក នួន ជា អតីតមេដឹកនាំកំពូលរបស់របបកម្ពុជាប្រជាធិបតេយ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ផ្អែកតាមការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុកដដែលនេះ បានបន្តថា បើយោងតាមប្រសាសន៍របស់លោកព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ខេត្តសៀមរាប រថយន្តនេះធ្លាប់ប្រើប្រាស់ដោយលោក នួន ជា នៅក្នុងសម័យខ្មែរក្រហម។ 

តែក្រោយមកសម្ដេច ទេព វង្ស បានអញ្ជើញមកខេត្តសៀមរាប ហើយប្រគល់រថយន្តនេះឲ្យព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ថែរក្សា ប៉ុន្តែរថយន្តត្រូវបានទុកចោល ដោយសារមានសភាពទ្រុឌទ្រោម លោកព្រះចៅអធិការក៏ប្រគល់បន្តឱ្យលោក គង់ មង្គល ជាប្រធានសមាគមបឹងពារាំងនៅខេត្តសៀមរាបថែរក្សាបន្ត ហើយក៏ធ្លាប់មានជនបរទេសឲ្យតម្លៃរថយន្តនេះរហូតដល់ ៤ ម៉ឺនដុល្លារសហរដ្ឋអាមេរិក តែលោកមិនលក់ដោយមូលហេតុថាលោកចង់ថែរក្សា និងអភិរក្សរថយន្តមួយនេះបន្តទុកឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញ៕

ប្រភពដកស្រង់: ហ្វេសប៊ុកផេក 963 Classic

ឡានរបស់លោក នួន ជា
ឡានរបស់លោក នួន ជា
ឡានរបស់លោក នួន ជា
ឡានរបស់លោក នួន ជា
ឡានរបស់លោក នួន ជា
ឡានរបស់លោក នួន ជា
ឡានរបស់លោក នួន ជា
ឡានរបស់លោក នួន ជា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T