ទឹកចិត្តម្ដាយ! មេសុនខមួយក្បាលនេះ ថ្ងូរដាក់មនុស្ស និងនាំផ្លូវឲ្យទៅជួយកូនរបស់វា ដែលស្អិតជាប់សុទ្ធតែដីភក់ (មានវីដេអូ)

//s9.kh1.co/89/892961169dff7b5270f0ea68e1a405ed46d0e5ad.jpg
សង្គម

 ១៣-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សុនខជាម្ដាយ ស្រែកថ្ងូរសុំជំនួយពីមនុស្ស ដើម្បីជួយកូន។

រុស្ស៊ី៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងអារម្មណ៍ក្ដុកក្ដួល ជុំវិញវីដេអូឃ្លីបខ្លីមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព មេសុនខមួយក្បាល បានថ្ងូរសុំជំនួយពីមនុស្ស ឲ្យទៅជួយកូនរបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបខ្លីនេះ ត្រូវបានថតឡើងនៅតំបន់មួយ ក្នុងទីក្រុង Yakutsk នៃប្រទេសរុស្ស៊ី ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងតាមរយៈវីដេអូបង្ហាញឲ្យឃើញថា មេសុនខបានថ្ងូរសុំជំនួយទៅកាន់ជាងធ្វើផ្លូវ ដែលមានគ្នាចំនួនពីរនាក់ ហើយវាបានថ្ងូរបណ្ដើរ និងដើរនាំផ្លូវបណ្ដើរ ដើម្បីឲ្យទៅជួយកូនរបស់វា ដែលកំពុងស្ថិតក្នុងស្ថានភាពពិបាក ដោយមានដីភក់ខ្មៅល្អិតជាប់ពេញខ្លួន និងរើខ្លួនមិនរួច។ ឃើញដូច្នេះ ជាងធ្វើផ្លូវទាំងពីរ បាននាំគ្នាយកកូនសុនខទៅលាងទឹកជម្រះចេញយ៉ាងស្អាត នៅទន្លេក្បែរៗនោះ។

យ៉ាងណាមិញ បន្ថែមពីនេះទៀត ជាងធ្វើផ្លូវទាំងពីរ បានដាក់ទឹកដោះគោឲ្យកូនសុនខផឹក និងនាំទៅពេទ្យសត្វ ដើម្បីទទួលវីតាមីន ហើយឥឡូវ វាកំពុងស្ថិតនៅក្រោមការមើលថែរបស់ខាងសប្បុរធម៌។ ចំណែកមេសុនខវិញ ក៏មានសកម្មភាពហាក់សប្បាយចិត្តឡើងវិញផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T