អីយ៉ាស់! ទាំង Arsenal និង Man UTD សុទ្ធតែចង់បានកីឡាកររបស់ Barca រូបនេះ

//s9.kh1.co/84/8419493345e1e0addffe8a1805501f58f114ff65.jpeg
កីទ្បា

 ១៣-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Arsenal និង Man UTD ដាក់រ៉ាដាចង់ទិញយក Umtiti

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍គឺក្លិប Arsenal និង Manchester United កំពុងចាប់អារម្មណ៍ចង់ទិញយកខ្សែការពារ Samuel Umtiti

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Samuel Umtiti
ខ្សែការពារ Samuel Umtiti

Umtiti ត្រូវរបួសញាំញីមិនស្រាកស្រាន្តតាំងពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ដែលធ្វើឲ្យគេមិនសូវជាបង្ហាញមុខលើទីលាន ព្រោះរបួសលាប់ញឹកញាប់ពេកដូច្នេះយោងតាម El Gol គឺ Barcelona ទំនងជាលក់កីឡាករសញ្ជាតិបារាំងរូបនេះចេញនៅរដូវក្ដៅនេះ។

ខ្សែការពារ Samuel Umtiti
ខ្សែការពារ Samuel Umtiti

មានក្លិបនៅ Premier League ពីរដែលកំពុងតាមដានស្ថានការណ៍របស់ Umtiti គឺ Arsenal និង Manchester United ប៉ុន្តែមិនទាន់មានក្លិបមួយណាចូលខ្លួនដាក់សំណើនៅឡើយទេ។

ខ្សែការពារ Samuel Umtiti
ខ្សែការពារ Samuel Umtiti

Samuel Umtiti ផ្ទេរពី Lyon មកកាន់ទឹកដី Camp Nou កាលពីឆ្នាំ២០១៦ និងបានបង្ហាញខ្លួនចំនួន១៣២ប្រកួតប៉ុន្តែក្នុងមួយរដូវកាលគេអាចលេងបានជាមធ្យមគឺ២៦ប្រកួតប៉ុណ្ណោះ។

ខ្សែការពារ Samuel Umtiti
ខ្សែការពារ Samuel Umtiti

គេមិនទាន់ដឹងទេថា Barcelona ទាមទារតម្លៃផ្ទេររបស់ Umtiti ចំនួនប៉ុន្មានព្រោះកីឡាកររូបនេះនៅសល់កុងត្រាដល់ទៅ២ឆ្នាំជាមួយក្លិប៕

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T