ត្បូងពេជ្រកម្រ មានមួយគ្រាប់ខាងក្នុងទៀត អាយុកាលជាង៨០០លានឆ្នាំ រកឃើញក្នុងប្រទេសរុស្ស៊ី (មានវីដេអូ)

//s9.kh1.co/aa/aa19c67057fa8d913e4090469fe94ec985412532.jpg
សង្គម

 ១៣-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ត្បូងពេជ្រដ៏កម្រមួយគ្រាប់ និងមានមួយគ្រាប់ទៀតនៅខាងក្នុង ត្រូវបានគេរកឃើញក្នុងប្រទេសរស្ស៊ីកាលពីថ្មីៗនេះ ដែលគេជឿជាក់ថា វាអាចនឹងមានអាយុកាលជាង៨០០លានឆ្នាំ។

រុស្ស៊ី៖ ត្បូងពេជ្រដ៏កម្រមួយគ្រាប់ និងមានមួយគ្រាប់ទៀតនៅខាងក្នុង ត្រូវបានគេរកឃើញក្នុងប្រទេសរស្ស៊ីកាលពីថ្មីៗនេះ ដែលគេជឿជាក់ថា វាអាចនឹងមានអាយុកាលជាង៨០០លានឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ត្បូងពេជ្រខាងលើនេះ រកឃើញដោយអ្នកឯកទេសនៃសហគ្រាសពាណិជ្ជកម្មពេជ្រនៃទីក្រុង Yakutsk ហើយក៏ប្រគល់ទៅឲ្យសហគ្រាសជ្រាវជ្រាវនិងអភិវឌ្ឍភូគព្ភសាស្ត្រនៃក្រុមហ៊ុន Alrosa។ វាមានភាពស្មុគស្មាញយ៉ាងខ្លាំង ដែលផ្នែកខាងក្រៅមានទម្ងន់០.៦២ការ៉ាត់ និងមានវិមាត្រ ០.១៨ x ០.១៩ x ០.១១ អ៊ីញ ហើយផ្នែកក្នុងមានវិមាត្រ០.០៧ x ០.០៨ x ០.០២ អ៊ីញផងដែរ។

ទន្ទឹមនឹងនេះដែរ អ្នកជំនាញបានណែនាំថា ត្បូងខាងក្នុងកើតឡើងមុន ហើយត្បូងពេជ្រខាងក្រៅត្រូវបានបង្កើតឡើងក្នុងដំណាក់កាលបន្តបន្ទាប់នៃការកកើត។ បន្ថែមពីនេះទៀត ក្រុមអ្នកជំនាញ បានសិក្សាពីត្បូងនេះ ដោយប្រើវិធីសាស្ត្រជាច្រើន រួមមានកាំរស្មីអិច និងមីក្រូទស្សន៍កាំរស្មីអិច។

យ៉ាងណាមិញ មកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថាពេជ្រដ៏ចម្លែក និងកម្រមួយគ្រាប់នេះ អាចមានតម្លៃប៉ុន្មានទេ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T