ក្រៅពីម៉ាក់ មានតែយាយ! ពេលនេះយាយទៅចោលទៀត កូនស្រី យុគ ចិន្តា បានត្រឹមនិយាយថា...

//s9.kh1.co/1c/1c32d2093345b76623e63ca4ce10cb9e156a9e2f.jpg
តារា & កម្សាន្ដ

 ១៣-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

គួរឲ្យអាណិតខ្លាំងណាស់ អានហើយស្ទើរស្រក់ទឹកភ្នែក

រាជធានីភ្នំពេញ ៖ កាលពីយប់មិញនេះ មិនត្រឹមតែ មហាជនទេ សូម្បីតែ សិល្បករសិល្បការិនី រួមអាជីពរបស់ អ្នកនាង យុគ ចិន្តា ស្ទើរតែទាំងអស់ បានបង្ហាញអារម្មណ៍នឹកស្មានមិនដល់ និងសោកស្តាយជាពន់ពេក ក្រោយទទួលដំណឹង មរណភាពរបស់អ្នកម្តាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅ កូនស្រីតែម្នាក់របស់ អ្នកនាង យុគ ចិន្តាវិញ គឺ កញ្ញា យុគ ដាពេជ្រ ហៅ អម ជាចៅបាន បង្ហោះសារ ដែលធ្វើឲ្យមហាជន បណ្តាអ្នកគាំទ្ររបស់អ្នកម៉ាក់ រំជួលចិត្តជាខ្លាំង ក្នុងនោះ រូបនាង បានបញ្ជាក់ឲ្យដឹងថា ៖

ធ្លាប់តែមានយាយនៅក្បែរពេលម៉ាក់មិននៅជិត។ យាយតែងតែណែនាំចៅឲ្យចៅដេីរផ្លូវល្អ យាយជាមនុស្សស្រីម្នាក់ដែលរឹងមាំ យាយធ្លាប់ប្រាប់ចៅថាយាយនិងនៅជាមួយចៅដល់ចៅធំតទៅមុខទៀត ហេតុអីពេលនេះយាយទៅលឿនម្លេះយាយ ចៅមិនទាន់បានឃេីញមុខយាយជាលេីកចុងក្រេាយទេ ធ្លាប់តែលឿសម្លេងយាយសេីចសប្បាយជាមួយចៅ អេាបចៅ តែពេលនេះខ្ញុំលេងបានអេាបយាយទៀតហេីយ។ យាយប្រាប់ចៅថា ចៅជាចៅសំណប់ចិត្តរបស់យាយ។ យាយស្រឡាញ់ចៅព្រេាះចៅជួយម៉ាក់យាយបានច្រេីនណាស់ តែពេលនេះយាយលេងបាននៅក្បែរចៅហេីយ តែងមិនបានឃេីញមុខចៅសំណប់ចិត្តយាយជាលេីកចុងក្រេាយទៀត សូមឲ្យដួងវិញ្ញាណលេាកយាយទៅឲ្យបានសុខណាយាយ ចៅនិងមេីលថែគ្រួសារមួយនេះឲ្យបានល្អជំនួសយាយ យាយមិនបាច់បារម្ភទៀតទេណា ចៅនៅតែចងចាំលេាកយាយជាទីស្រឡាញ់របស់ចៅជារៀងរហូត យាយត្រូវចាំណា ចៅនៅតែស្រឡាញ់យាយ ស្រឡាញ់រហូត ចៅនឹកយាយខ្លាំងណាស់។ Fly high grandma៕

អម

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អម
អម
អម
អម
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
យុគ ចិន្តា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T