ស្រីៗកុំលឿនពេក! កុំទាន់គិតគេជាគូអនាគត ប្រសិនគេមិនទាន់ធ្វើរឿងទាំងនេះ ដើម្បីអ្នក

//s9.kh1.co/62/625d59b0f2358a3a73adce091c3ce9a0c358ca5d.jpg
យល់ដឹង

 ១៣-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

កុំឱ្យទង្វើល្អៗមួយចំនួន របស់មនុស្សប្រុស ធ្វើឱ្យអ្នកលួចចាត់ទុកគេ ជាគូស្នេហ៍តែម្នាក់ឯងឱ្យសោះ ប្រសិនបើគេ មិនទាន់បានធ្វើរឿងទាំងនេះ ដើម្បីអ្នកនៅឡើយ។

ស្នេហា៖ មនុស្សស្រីកុំទាន់មានចិត្តទន់ ចាត់ទុកគេជាគូស្នេហ៍អ្នកឱ្យសោះ ប្រសិនបើទង្វើមួយចំនួន ដែលគេបានធ្វើមកលើអ្នក វាអាចនឹងធ្វើឱ្យអ្នក មានការយល់ច្រឡំ ចំពោះទង្វើរបស់គេបាន ជាងនេះទៅទៀត វាអាចនឹងធ្វើឱ្យអ្នកប្រឈមមុខ ទៅនឹងការខកចិត្តជាខ្លាំង ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិត មនុស្សស្រីពេលខ្លះ ស្ថិតនៅក្នុងទំនាក់ទំនងមួយ ដែលមិនច្បាស់លាស់ ប៉ុន្តែនៅក្នុងចិត្ត របស់ពួកគេ ឱ្យតែមនុស្សប្រុសធ្វើល្អដាក់ និងផ្តល់នូវភាពស្និទ្ធស្នាលដាក់ តែបន្តិច ច្បាស់ណាស់ ថាមនុស្សស្រីប្រាកដជាលួចចាត់ទុកគេ ជាគូស្នេហ៍ជាមិនខាន ហេតុនេះហើយ ដើម្បីកុំឱ្យមានការខកចិត្ត មនុស្សស្រីកុំទាន់ចាត់ទុកគេ ជាគូស្នេហ៍អ្នក ឱ្យសោះ ប្រសិនបើគេមិនទាន់បាន ធ្វើរឿងដែលមាននៅខាងក្រោមនេះ។

មនុស្សស្រីកុំទាន់ចាត់ទុកថាជាគូស្នេហ៍ឱ្យសោះ ប្រសិនបើគេមិនទាន់បានធ្វើរឿងទាំងនេះ ដើម្បីអ្នក៖

១. មិនថារវល់ប៉ុណ្ណាទេ ឱ្យតែអ្នកមានបញ្ហាគេតែងតែមានវត្តមាន

រូបតំណាង
រូបតំណាង

មានតែមនុស្សស្រីដែលគេស្រលាញ់ទេ ទើបមនុស្សប្រុស ហ៊ានលះបង់ពេលវេលា និងការខិតខំប្រឹងប្រែងព្យាយាម មកនៅក្បែរ ដើម្បីចង់យកចិត្តអ្នក ឬក៏ចង់ស្គាល់ ពីអ្នកឱ្យបានច្រើន។ ហេតុនេះហើយ មនុស្សស្រីគ្រប់រូប មុននឹងលួចចាត់ទុកគេ ជាគូស្នេហ៍ អ្នកគួរតែសង្កេតមើលថា ពេលដែលអ្នកមានបញ្ហា គេតែងតែមានវត្តមាន ដែរឬក៏អត់ ហើយប្រសិនបើគេ តែងតែមានវត្តមាននោះ ច្បាស់ណាស់ ថាគេពិតជាស្រលាញ់អ្នក គ្រាន់តែគេ មិនទាន់ហ៊ាន សុំអ្នកធ្វើជាមិត្តស្រី ដូច្នេះហើយ មនុស្សស្រី ទោះបីលួចចាត់ទុកគេ ជាគូស្នេហ៍ក៏ដោយ ក៏ភាគរយនៃការខកចិត្ត មានតិចដែរ។

២. បង្ហាញឱ្យមនុស្សគ្រប់គ្នា បានដឹងថាគេស្រលាញ់អ្នក

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សប្រុស ដែលស្រលាញ់មនុស្សស្រីម្នាក់យ៉ាងខ្លាំងនោះ ច្បាស់ណាស់ ថាពួកគេ នឹងបង្ហាញតាមរយៈសកម្មភាពជាច្រើន ឱ្យមនុស្សគ្រប់គ្នា បានដឹងថា គេពិតជាស្រលាញ់អ្នកណាស់ ម្យ៉ាងវិញ ដោយសារតែគេ ភ័យខ្លាច ថានឹងមានមនុស្សប្រុស ផ្សេងទៀត ឆក់យកអ្នកបានមុន ដូច្នេះហើយ បើទោះបីជាមនុសស្សស្រី លួចចាត់ទុកគេជាគូស្នេហ៍នៅក្នុងចិត្តក៏ដោយ ក៏អ្នកមិនអាច ទទួលរងការខូចចិត្តដែរ។

៣. សុំអ្នកធ្វើជាមិត្តស្រីគេ

រូបតំណាង
រូបតំណាង

មនុស្សស្រីកុំទាន់ មានចិត្តទន់ លួចចាត់ទុកគេ ជាគូស្នេហ៍ តែម្នាក់ឯង ដោយសារតែទង្វើល្អៗមួយចំនួន ដែលអាចធ្វើឱ្យអ្នក មានការយល់ច្រឡំឱ្យសោះ ព្រោះវាអាចនឹងធ្វើឱ្យអ្នក ទទួលរងនូវការខូចចិត្តជាខ្លាំង ហេតុនេះហើយ មុននឹងអ្នកសម្រេចចិត្ត ថាចាត់ទុកគេជាគូស្នេហ៍ អ្នកគួរតែរង់ចាំឱ្យគេ មកសារភាព ប្រាប់ថាស្រលាញ់អ្នក ឬសុំអ្នកធ្វើជាមិត្តស្រីគេ ជាមុនសិន ចាំអ្នកចាត់ទុកគេជាគូស្នេហ៍ ក៏វាមិនទាន់ហួសពេលដែរ ម្យ៉ាងវិញ អ្នកក៏មិនត្រូវប្រឈមមុខ ទៅនឹងការខកចិត្ត ដោយសារតែមាន ការយល់ច្រឡំដែរ៕

ប្រភពphunuvagiadinh.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T