សុំសប្បាយម្ដងហើយ! ទោះបានត្រឹមជើងឯករងក៏ក្រុមជម្រើសជាតិអង់គ្លេសបានជប់លៀងអបអរយ៉ាងអ៊ឹកធឹក

//s9.kh1.co/13/13c8b3fdf1daf58f447e497b1c53386c296973d9.jpeg
កីទ្បា

 ១៣-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមជម្រើសជាតិអង់គ្លេសបានជប់លៀងអបអរក្រោយប្រកួតចប់

អង់គ្លេស៖ ក្រុមជម្រើសជាតិអង់គ្លេស បានចាញ់ក្រុមជម្រើសជាតិអ៊ីតាលី នៅវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Euro 2020 ក្នុងវគ្គបាល់ប៉េណាល់ទីកាត់សេចក្ដី ៣ ទល់នឹង ២ ដែលធ្វើឲ្យក្រុមរបស់លោកគ្រូបង្វឹក Gareth Southgate បានត្រឹមជើងឯករង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស

បរាជ័យនេះបាននាំក្ដីសោកសៅមកដល់អ្នកគាំទ្រជាច្រើននាក់រួមទាំងកីឡាករក្នុងក្រុមផងដែរ ប៉ុន្តែយ៉ាងណាមិញក៏សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសនៅតែបានរៀបចំពិធីជប់លៀងអបអរដែលអង់គ្លេសបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រដែលចាត់ទុកថាជាសមិទ្ធផលដ៏អស្ចារ្យមួយរបស់ក្រុមតោកំណាច។

ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស
ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស

ដូច្នេះទើបកីឡាករក្រុមជម្រើសជាតិទាំងអស់រួមទាំងភរិយាព្រមទាំងដៃគូរបស់ពួកគេ រួមទាំង ក្រុមគ្រូបង្វឹកត្រូវបានអនុញ្ញាតឲ្យរៀបចំពិធីអបអរសាទរក្នុងបន្ទប់ស្វីតស្ថិតក្នុងកីឡដ្ឋាន Wembley ផ្ទាល់ដើម្បីនាំយកបរិយាកាសសប្បាយរីករាយត្រឡប់មកវិញ។

ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស
ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស
ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស
ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស
ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស
ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស

ក្នុងនោះដែរកីឡាករទាំងអស់ក៏អាក់ខានមិនបានជួបមុខក្រុមគ្រួសារនិងដៃគូស្នេហា ដល់ទៅ១ខែកន្លះទើបពិធីជប់លៀងនេះជាឱកាសមួយដើម្បីឲ្យពួកគេជួបជុំគ្នាវិញ។

ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស
ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស
ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស
ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស

ក្នុងពិធីជប់លៀងនេះគេឃើញក្រុមកីឡាករទាំងអស់មានស្នាមញញឹមឡើងវិញនិងសប្បាយនឹងការញ៉ាំអាហារជួបជុំគ្នា ហើយពួកគេថែមទាំងបានច្រៀងបទ "Sweet Caroline" ទៀតផង។

ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស
ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស
ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស
ពិធីជប់លៀងរបស់ក្រុមជម្រើសជាតិអង់គ្លេស

លោកគ្រូបង្វឹក Gareth Southgate និងលោក Wayne Rooney  ក៏ត្រូវបានគេរាយការណ៍ថាបានចូលរួមនៅក្នុងពិធីជប់លៀងនេះដែរ៕

លោក Wayne Rooney 
លោក Wayne Rooney 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T