សុភមង្គលមិនមែន កើតចេញតែទង្វើម្ខាង ជាប្តីប្រពន្ធ ត្រូវធ្វើរឿងនេះ ទើបមានក្តីសុខ!

//s9.kh1.co/71/714976c8f1056c853e59f91589922336089b6dbd.jpg
យល់ដឹង

 ១៣-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សុភមង្គលនិងក្តីសុខ នៅក្នុងគ្រួសារ គឺវាអាចកើតមានឡើង លុះត្រាតែមនុស្សពីរនាក់ ដែលជាប្តីប្រពន្ធ ចេះជួយគ្នាទៅវិញទៅមក ក្នុងការធ្វើរឿងទាំងនេះជាមុនសិន។

យល់ដឹង៖ សុភមង្គល និងសេចក្តីសុខ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ របស់មនស្សពីរនាក់ គឺវាកើតអាចកើតមានឡើង លុះត្រាតែមនុស្សពីរនាក់ ព្យាយាមខិតខំ ថែរក្សាចំណងអាពាហ៍ពិពាហ៍ ក៏ដូចជាចេះជួយគ្នា ក្នុងការស្វែងរក វិធីសាស្ត្រ ធ្វើយ៉ាងណា ឱ្យជីវិតអាពាហ៍ពិពាហ៍ ទទួលបាននូវសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ ប្រសិនបើប្តីប្រពន្ធពីរនាក់ ចង់ឱ្យគ្រួសារទាំងមូល ទទួលបានក្តីសុខ និងសុភមង្គល មនុស្សពីរនាក់គឺត្រូវតែចេះ ជួយគ្នាសាងវាឡើងមក បើមិនអញ្ចឹងទេ គ្រួសាររបស់អ្នក ច្បាស់ជាគ្មានសុភមង្គលទេ អញ្ចឹងហើយ រឿងដែលបានរៀបរាប់ នៅខាងក្រោមនេះហើយ ដែលមនុស្សពីរនាក់ ត្រូវតែជួយគ្នាសាងវាឡើងមក ទើបគ្រួសារអាចមានសុភមង្គលបាន។

រឿងទាំងនេះ ដែលប្តីប្រពន្ធស្រលាញ់គ្នាពិតប្រាកដ តែងតែជួយគ្នា សាងឡើងមក ដើម្បីសុភមង្គលគ្រួសារ៖

១. សាងទំនុកចិត្ត ដើម្បីឱ្យមានការជឿជាក់លើគ្នាទៅវិញទៅមក

រូបតំណាង
រូបតំណាង

ក្តីសុខ និងសុភមង្គលនៅក្នុងគ្រួសារទាំងមូល គឺវាកើតចេញពីផ្នែកមួយ ដែលប្តីប្រពន្ធ មានទំនុកចិត្ត និងជឿជាក់ លើគ្នាទៅវិញទៅមក ព្រោះថា អ្វីដែលសំខាន់បំផុត ក្នុងការរឹតចំណងអាពាហ៍ពិពាហ៍ ឱ្យមានភាពរឹងមាំនោះ គឺការមានភាពជឿជាក់លើគ្នា ដូច្នេះហើយ មនុស្សពីរនាក់ ប្រសិនបើចង់ឱ្យគ្រួសារទាំងមូល ពោរពេញដោយក្តីសុខ និងសុភមង្គលនោះ អ្នកទាំងពីរត្រូវចេះជួយគ្នា ក្នុងការសាងទំនុកចិត្ត ឱ្យគ្នាទៅវិញទៅមក។

២. មានទំនួលខុសត្រូវ ក្នុងការបំពេញតាមតួនាទីរៀងៗខ្លួន

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់ ក្រោយពេលដែលរៀបការហើយ គឺត្រូវតែមានទំនួលខុសត្រូវខ្ពស់ ក្នុងការបំពេញតាមតួនាទី រៀងៗខ្លួន ដើម្បីធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍ មិនងាយនឹងជួបបញ្ហា ហើយក្តីសុខ និងសុភមង្គល ក៏កាន់តែមាន ហេតុនេះហើយ មនុស្សពីរនាក់ ដែលជាប្តីប្រពន្ធ គឺអ្នកត្រូវតែចេះជួយគ្នា ក្នុងការបំពេញតួនាទីរៀងៗខ្លួន និងឱ្យបានល្អបំផុត នោះគ្រួសារក៏ជួបតែរឿងល្អៗ និងទទួលបាននូវសុភមង្គល ទៀតផង។

៣. ចំណាយពេល រួមគ្នាគិតអំពីអនាគតរបស់កូនៗ

រូបតំណាង
រូបតំណាង

ក្នុងនាមជាឪពុកម្តាយគេ មនុស្សពីរនាក់ ត្រូវចេះចំណាយពេលវេលា ក្នុងការរួមគ្នាជួយគិត អំពីអនាគតរបស់កូនៗ ព្រោះថា អនាគតរបស់កូនៗ វាពិតជាសំខាន់ខ្លាំងណាស់ មិនអាចចេះតែបណ្តោយបានឡើយ ដូច្នេះហើយ ភាពជោគជ័យ និងការដើរផ្លូវត្រឹមត្រូវ របស់កូនៗនេះហើយ ដែលវាក៏ជាផ្នែកមួយ ដែលធ្វើឱ្យមនុស្សពីរនាក់ ដែលជាឪពុកម្តាយគេ ក៏មានសេចក្តីសុខផងដែរ ហេតុនេះហើយ ក្នុងនាមជាឪពុកម្តាយគេ មនុស្សពីរនាក់ គួរតែចំណាយពេលវេលា ជួយគ្នាក្នុងការគិត អំពីអនាគតរបស់កូនៗ។

៤. ចេះស្វែងរកវិធីបង្កើតក្តីស្រលាញ់ ឱ្យគ្នា

រូបតំណាង
រូបតំណាង

ប្តីប្រពន្ធ មិនថាដល់វ័យណាទេ ក្តីស្រលាញ់ដែលមានចំពោះគ្នា គឺវានឹងមិនអាចសាបសូន្យ ឬកាត់បន្ថយបានឡើយ ប្រសិនបើមនុស្សពីរនាក់ ចេះជួយគ្នា ក្នុងការបង្កើតក្តីស្រលាញ់ ចំពោះគ្នាឱ្យបានកាន់តែច្រើននោះ។ ម្យ៉ាងវិញ មនុស្សពីរនាក់ អាចបង្កើតក្តីស្រលាញ់ឱ្យគ្នា តាមរយៈការធ្វើដំណើរកម្សាន្តជាមួយគ្នា ឱ្យបានញឹកញាប់ ហើយការដែលចំណាយពេលវេលា ជាមួយគ្នានេះហើយ ដែលវាសុទ្ធសឹងតែជាឱកាស ឱ្យមនុស្សពីរនាក់ បង្កើតក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅមក។

៥. មានភាពស្មោះត្រង់នឹងគ្នា

រូបតំណាង
រូបតំណាង

សុភមង្គល និងសេចក្តីសុខ នៅក្នុងក្រុមគ្រួសារ គឺវាកើតចេញពីការ ដែលមានភាពស្មោះត្រង់រវាងគ្នា នឹងគ្នា ដូច្នេះហើយ ភាពស្មោះត្រង់ វាពិតជាសំខាន់ខ្លាំងណាស់ ព្រោះថា លុះត្រាតែមានភាពស្មោះត្រង់រវាងគ្នា ជាមុនសិន ទើបមនុស្សពីរនាក់ ដែលជាប្តីប្រពន្ធ អាចទទួលបាននូវសេចក្តីសុខ និងសុភមង្គលបាន ហេតុនេះហើយ បើចង់ឱ្យជីវិតប្តីប្រពន្ធ ក៏ដូចជាកូនៗ ទទួលបានក្តីសុខ និងសុភមង្គល ប្តីប្រពន្ធត្រូវតែចេះ មានភាពស្មោះរវាងគ្នា នឹងគ្នា៕

ប្រភពphunuvagiadinh.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T