អរជំនួស! អ្នកគាំទ្រក្រុមជម្រើសជាតិមួយនេះនាំគ្នាលើកទង់ជាតិអ៊ីតាលីគ្រវីតាមដងផ្លូវ (មានវីដេអូ)

//s9.kh1.co/fc/fcb791912e56e3462569ffcfe7dac2af41d101f3.jpeg
កីទ្បា

 ១៣-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រក្រុមជម្រើសស្កុដឡែន៍សាទរអ៊ីតាលីដែលបំបាក់អង់គ្លេស

ចក្រភពអង់គ្លេស៖ បន្ទាប់ពីបរាជ័យដ៏ជូរចត់របស់ក្រុមជម្រើសជាតិអង់គ្លេស ទល់នឹង អ៊ីតាលី ក្នុងវគ្គផ្ដាច់ព្រ័ត្រ Euro 2020 គេសង្កេតឃើញថាមិនមែនមានតែអ្នកគាំទ្រក្រុមជម្រើសជាតិ អ៊ីតាលី ទេដែលប្រារព្ធអបអរ គឺក្នុងនោះក៏មានអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិ ស្កុតឡែន៍ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស

វីដេអូជាច្រើនបានបង្ហោះក្នុងបណ្ដាញសង្គមបង្ហាញឲ្យឃើញក្រុមអ្នកគាំទ្ររបស់ស្កុដឡែន៍ ដែលស្ថិតនៅពូល D ជាមួយអង់គ្លេស បាននាំគ្នាស្រែកហ៊ោនិងគ្រវីទង់ជាតិរបស់អ៊ីតាលីខណៈដង្ហែគ្នាតាមដងផ្លូវ ជាកាយវិការអរគុណដល់អ៊ីតាលី ដែលជួយបំបាក់អង់គ្លេស។

ក្រុមអ្នកគាំទ្រស្កុដឡែន៍អបអរអ៊ីតាលី
ក្រុមអ្នកគាំទ្រស្កុដឡែន៍អបអរអ៊ីតាលី
ក្រុមអ្នកគាំទ្រស្កុដឡែន៍អបអរអ៊ីតាលី
ក្រុមអ្នកគាំទ្រស្កុដឡែន៍អបអរអ៊ីតាលី
ក្រុមអ្នកគាំទ្រស្កុដឡែន៍អបអរអ៊ីតាលី
ក្រុមអ្នកគាំទ្រស្កុដឡែន៍អបអរអ៊ីតាលី
ក្រុមអ្នកគាំទ្រស្កុដឡែន៍អបអរអ៊ីតាលី
ក្រុមអ្នកគាំទ្រស្កុដឡែន៍អបអរអ៊ីតាលី

ស្កុតឡែន៍ បានធ្លាក់ចេញពី Euro ត្រឹមវគ្គចែកពូលប៉ុន្តែក្រុមមួយនេះបានលេងស្មើ ០ ទល់នឹង ០ ជាមួយអង់គ្លេស ហើយបរាជ័យរបស់ អង់គ្លេស នៅវគ្គផ្ដាច់ព្រ័ត្រទល់នឹងអ៊ីតាលី ក៏បានធ្វើឲ្យអ្នកគាំទ្រស្កុតឡែន៍ មានការសប្បាយចិត្តជាខ្លាំងព្រោះប្រទេសទាំងពីរនេះធ្លាប់មានប្រវិត្តវិវាទនឹងគ្នាពីមុន រហូតដល់ ស្កុតឡែន៍ ស្ថិតក្រោមអំណាចរបស់ចក្រភពអង់គ្លេស៕

ក្រុមជម្រើសជាតិស្កុដឡែន៍
ក្រុមជម្រើសជាតិស្កុដឡែន៍

សូមទស្សនាវីដេអូខាងក្រោម៖

ក្រុមអ្នកគាំទ្រស្កុដឡែន៍អបអរអ៊ីតាលី

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T