ព្រះសូរសៀងដ៏ពីរោះ ព្រះនាងតូចជេនណា ល្បីដល់ស្រុកថៃ រហូតYoutuber មួយរូប ចេញមុខមក...(មានវីដេអូ)

//s9.kh1.co/45/454b4b7d2163d55ff1a41991a99677c05c364649.jpg
តារា & កម្សាន្ដ

 ១២-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ល្បីដល់ស្រុកថៃ រហូតYoutuber មួយរូបនេះចេញមុខមកReaction ក្រោយស្តាប់ព្រះសូរសៀងដ៏ពិរោះរបស់ព្រះនាងតូចជេនណា

តារាកម្សាន្ត: ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋខ្មែរច្បាស់ណាស់ ពិតជាបានជ្រាបអំពីព្រះសមត្ថភាពរបស់ព្រះនាងតូចនរោត្តម ជេនណា ដែលមិនត្រឹមតែមានសមត្ថភាពបកស្រាយបទចម្រៀងជាភាសាជាតិបានពិរោះតែមួយមុខទេ តែថែមទាំងអាចបកស្រាយបទចំរៀងជាច្រើនភាសាដូចជា ថៃ អង់គ្លេស បារាំង និងចិនបានយ៉ាងពីរោះ ប្រកបដោយព្រះសូរសៀងស្រទន់ និងគួរឲ្យចង់ស្តាប់ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្នុងឱកាសដែលព្រះនាង ជេនណា ទ្រង់បកស្រាយឡើងវិញ(Cover)នូវចម្រៀងជាភាសាថៃមួយបទមានចំណងជើងថា (ช้ำคือเรา) ឬជាខេមរភាសាគឺ បទ ស្នាមជាំគឺយើង ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗដែលជាអ្នកនិយមគាំទ្រព្រះនាងតាំងតែពីនៅក្នុងប្រទេសរហូតធ្លាយ ដល់ YouTuber ដ៏ល្បីរបស់ថៃ យកមកធ្វើការ Reaction ព្រមទាំងលើកសរសើរមិនដាច់ពីព្រះរាជសមត្ថភាពក្នុងការបកស្រាយបទចម្រៀងជាភាសាថៃបានយ៉ាងពីរោះ រណ្តំផងដែរ។

សូមរំលឹកផងដែរថា គិតត្រឹមឆ្នាំនេះថ្វីត្បិតតែព្រះនាងតូច ជេនណា ទើបតែមានព្រះជន្ម ៩ ព្រះវស្សាក៏ពិតមែន ក៏ប៉ុន្តែព្រះនាងបាននិងកំពុងទទួលការគាំទ្រនិងប្រជាប្រិយភាពយ៉ាងភ្លូកទឹក ភ្លូកដី ពីសំណាក់មហាជននិងហ្វេនៗដែលជាអ្នកគាំទ្រព្រះនាងផ្ទាល់តែម្តង៕

ចង់ជ្រាបកាន់តែច្បាស់ថែមទៀតនោះសូមទស្សនារូបភាពនិងវីដេអូខាងក្រោមទាំងអស់គ្នា÷

ព្រះនាងតូច នរោត្តមជេនណា
ព្រះនាងតូច នរោត្តមជេនណា
ព្រះនាងតូច នរោត្តមជេនណា
ព្រះនាងតូច នរោត្តមជេនណា
ព្រះនាងតូច នរោត្តមជេនណា
ព្រះនាងតូច នរោត្តមជេនណា
ព្រះនាងតូច នរោត្តមជេនណា
ព្រះនាងតូច នរោត្តមជេនណា
ព្រះនាងតូច នរោត្តមជេនណា
ព្រះនាងតូច នរោត្តមជេនណា
វីដេអូ Reaction
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T