ក្លិបលក់គេមិនស្រណោះ តែអតីតកីឡាករ Real Madrid រូបនេះនៅតែចិញ្ចឹមចិត្តចង់ត្រឡប់មកវិញ

//s9.kh1.co/a6/a62dc6fb9437251a805d61d795a70f48144c6fcc.jpeg
កីទ្បា

 ១២-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Hakimi នៅតែចង់វិលត្រឡប់ទៅលេងនៅ Real Madrid វិញ

បារាំង៖ ភ្នាក់ងាររបស់ ខ្សែការពារ Achraf Haikimi បានបង្ហើបឲ្យដឹងថា កីឡាករសញ្ជាតិម៉ារ៉ុករូបនេះនៅតែមានកូនចិត្តចង់វិលត្រឡប់ទៅលេងនៅ Real Madrid វិញ បើទោះបីជាពេលនេះគេបានផ្ទេរពី Inter Milan ទៅលេងនៅ Paris Saint-Germain ហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Achraf Haikimi
ខ្សែការពារ Achraf Haikimi

កីឡាករវ័យ២២ឆ្នាំរូបនេះបានលេងឲ្យ Real Madrid តាំងពីឆ្នាំ២០០៦ ដោយឆ្លងកាត់ការលេងនៅឈុតយុវជនរបស់ Real Madrid មុននឹងឡើងមកលេងនៅឈុតធំកាលពីឆ្នាំ២០១៧ ប៉ុន្តែនៅឆ្នាំ២០២០ ក្លិបក៏បានលក់គេទៅឲ្យ Inter Milan ដោយ Hakimi បានចំណាយពេលមួយរដូវកាលនៅទឹកដីអ៊ីតាលី និងថែមទាំងបានជួយក្រុមឲ្យលើកពាន Serie A ទៀតផង។

ខ្សែការពារ Achraf Haikimi កាលលេងនៅ Real Madrid
ខ្សែការពារ Achraf Haikimi កាលលេងនៅ Real Madrid

Achraf Hakimi បានចូលលេងតែ៩ប្រកួតគត់នៅ Real Madrid ឈុតធំ ហើយបើទោះបីជាពេលនេះគេត្រូវបានចាត់ទុកថាជាខ្សែការពារល្អមួយរូបក៏កីឡាកររូបនេះនៅតែមិនភ្លេចទ្រនំចាស់ និងចង់វិលទៅលេងនៅ Real Madrie វិញ។

ខ្សែការពារ Achraf Haikimi កាលលេងនៅ Real Madrid
ខ្សែការពារ Achraf Haikimi កាលលេងនៅ Real Madrid

លោក Alejandro Camaño ដែលជាភ្នាក់ងាររបស់ Hakimi បានថ្លែងប្រាប់ Marca ថា៖

ពួកយើងបានរក្សាទុកក្ដីរំភើបនិងក្ដីសង្ឃឹមថា Achraf នឹងត្រឡប់ទៅលេងនៅ Real Madrid វិញ ព្រោះគេបានកើតនៅទីក្រុង ម៉ាឌ្រីដ និងចំណាយពេលធំធាត់នៅទីនោះហើយពេលណាមួយ គេចង់លេងនៅ Real Madrid៕

លោក Alejandro Camaño
ខ្សែការពារ Achraf Haikimi
ខ្សែការពារ Achraf Haikimi

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T