ប្លែកមើលមិនចង់ស្គាល់ ក្រោយ រ៉េត សារីតា តុបតែងមុខធ្វើសក់បែបនេះ

//s9.kh1.co/60/60f6a054edc059cdbfe6bd598c423a36994e4917.jpg
តារា & កម្សាន្ដ

 ១២-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មិនថាប្លែកយ៉ាងម៉េច បើកញ្ញា រ៉េត សារីតា តុបតែងខ្លួនជាមួយស្ទាយ៍ថ្មី ទាំងការMake Up និងស្ទីលម៉ូតសក់បែបថ្មីយ៉ាងដូច្នេះ។

អាមេរិក៖ ក្រោយបញ្ចប់ការប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Universe កញ្ញា រ៉េត សារីតា បានបន្តរស់នៅលើទឹកដីអាមេរិកយ៉ាងរីករាយ។ ស្របពេលមិនទាន់ត្រឡប់មកមាតុប្រទេស ហើយបវរកញ្ញាចក្រវាឡកម្ពុជារូបនេះ តែងតែមានដំណើរកម្សាន្ត និងបង្ហោះរូបបង្ហាញពីស្នាមញញឹមឲ្យអ្នកគាំទ្របានឃើញជាញឹកញាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គ្រប់រូបភាពដែលកញ្ញា រ៉េត សារីតា បានបង្ហោះលើបណ្ដាញសង្គម សុទ្ធសឹងតែជារូបថតស្អាតៗ មានភាពទាក់ទាញជានិច្ចតែម្ដង។ ម្យ៉ាងវិញទៀត អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ នាងទទួលបានស្វាគមន៍យ៉ាងកក់ក្ដីពីបងប្អូនសហគមន៍ខ្មែររស់នៅលើទឹកដីអាមេរិកផងដែរ។

ជាក់ស្ដែក ថ្មីៗនេះកញ្ញា រ៉េត សារីតា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ភ្លឹកនឹងសម្រស់នាងគ្រប់គ្នា ខណៈតារាស្រីរូបនេះបានតុបតែងខ្លួនជាមួយស្ទាយ៍ថ្មីយ៉ាងដូច្នេះ។ ដោយស្ទីលផាត់មុខ និងម៉ូតសក់ពិតជាប្លែក មើលទៅលេចធ្លោខ្លាំង។ មិនតែប៉ុណ្ណោះ ការផាត់មុខបែបនេះ រឹតតែធ្វើឲ្យសម្រស់នាងស្រស់ស្អាតមួយបែបផ្សេងទៀត ដែលគ្រប់គ្នាមិនដែលឃើញពីមុនមក។ ពិតណាស់ បន្ទាប់ពីអ្នកគាំទ្របានឃើញរូបនេះរួច ពួកគេបានចូលទៅសរសើរសម្រស់ និងស្ទីលMake Upថ្មីមួយនេះគ្រប់គ្នា៕

ប្រភពរូបភាព៖ Apple Fong

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
  កញ្ញា រ៉េត សារីតា
រ៉េត សារីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T