ស្តាប់ជើងចាស់ទូន្មាន! Petit ថា Mbappe ស័ក្តិសមនឹងលេងឲ្យក្លិបយក្សនៅ Premier League មួយនេះ

//s9.kh1.co/c0/c0c5c6aa3acee0a92fd858909462e4abaad957d9.jpeg
កីទ្បា

 ១២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Petit ថា Mbappe គួរផ្ទេរទៅលេងនៅ Liverpool

បារាំង៖លោក Emmanuel Petit ដែលជាអតីតខ្សែបម្រើមួយរូប បាននិយាយថា ក្លិបបាល់ទាត់ដែលស័ក្តិសមនឹង ខ្សែប្រយុទ្ធ Kylian Mbappe គឺ ក្លិបហង្សក្រហម Liverpool ខណៈដែលព័ត៌មានចចាមអារ៉ាមជាច្រើនបានផ្ទុះឡើងថា កីឡាករសញ្ជាតិបារាំងរូបនេះចង់ផ្ទេរទៅលេងនៅ Real Madrid ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

លោកបានបង្ហើបថា បើសិនចាកចេញពី Paris Saint-Germain មែនគឺ Mbappe អាចនឹងផ្ទេរទៅលេងនៅ Premier League ។

ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

កុងត្រារបស់ Mbappe ជាមួយ PSG នឹងអស់សុពុលភាពនៅរដូវក្ដៅឆ្នាំក្រោយនេះហើយស្របពេលខ្សែប្រយុទ្ធរូបនេះមិនទាន់លេចឮដំណឹងថានឹងបន្តកុងត្រាថ្មីឡើយ ធ្វើឲ្យអនាគតរបស់គេនៅស្រពេចស្រពិលណាស់។

ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

ដោយឡែកលោក Petit ដែលជាអតីតកីឡាកររបស់ Arsenal និង Chelsea បានថ្លែងប្រាប់ Goal ថា៖

មានក្លិបនៅអង់គ្លេសជាច្រើនដែលអាចមានលទ្ធភាពចាយលុយប្រាក់ឈ្នួលទៅគេបាន ដូច្នេះវាអាចទៅរួចដែលគេអាចនឹងផ្ទេរមកលេងនៅ Premier League ។ ក្លិបដែលស័ក្តិសមនឹងគេគឺ Liverpool ៕

លោក Emmanuel Petit 
លោក Emmanuel Petit
លោក Emmanuel Petit

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T