ពូកែធ្លាក់បាត់ៗ! អ្នកវិទ្យាសាស្ត្រត្រៀមប្រើ បច្ចេកវិទ្យាដ្រូនស្វ័យប្រវត្តិ ឲ្យស្វែងរកអាចម៍ផ្កាយធ្លាក់ចូលផែនដី

//s9.kh1.co/45/45919a0d1865eb8cfd1fce35482deee38f907b76.jpg
បច្ចេកវិទ្យា

 ១២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លទ្ធផលសម្រាប់ផ្នែកវិទ្យាសាស្ត្រអវកាសគឺពិតជាសំខាន់ បើបច្ចេកវិទ្យាធ្វើការបញ្ជាក់បានត្រឹមត្រូវ។

បរទេស៖ វាគឺជារឿងងាយស្រួលក្នុងការស្វែងរកអាចម៍ផ្កាយធំៗឬរណ្ដៅរបស់ពួកវា នៅពេលវាចូលមកដល់ផែនដី។ ប៉ុន្តែអាចម៍ផ្កាយតូចៗបានបាត់ដានជារឿយៗ ហើយអ្នកវិទ្យាសាស្ត្រអាចរកឃើញពួកវា តិចជាង២ភាគរយតែប៉ុណ្ណោះ។ សារព័ត៌មាន Universe Today បានរាយការណ៍មកថា ក្រុមអ្នកស្រាវជ្រាវបានអភិវឌ្ឍប្រព័ន្ធមួយ ដែលដ្រូនស្វ័យប្រវត្តិភាពប្រើប្រាស់ម៉ាស៊ីនសិក្សា ដើម្បីស្វែងរកអាចម៍ផ្កាយតូចៗនៅកន្លែងដែលវាធ្លាក់ចំ ហើយបានបាត់ដាន ឬកន្លែងដែលគេពិបាកចូលដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចេកវិទ្យារួមបញ្ចូលគ្នាអាចស្គាល់អាចម៍ផ្កាយ តាមរយៈរូបភាពហ្វឹកហាត់ បានទាំងពីរូបភាពអ៊ីនធើណេត និងការថតបានតាមរយៈក្រុមការងារដែលប្រមូលបាន។ នេះវាបានជួយឲ្យបញ្ញាសិប្បនិម្មិត AI អាចបែងចែកភាពខុសគ្នា រវាងថ្មពីអវកាសនិងថ្មធម្មតា និងថែមទាំងជាមួយរូបរាងផ្សេងៗនិងលក្ខណៈសណ្ឋានរបស់វា។

អាចម៍ផ្កាយធ្លាក់ចុះមកផែនដី
អាចម៍ផ្កាយធ្លាក់ចុះមកផែនដី

លទ្ធផលចេញមកមិនល្អឥតខ្ចោះនោះទេ។ លទ្ធផលសម្រាប់ផ្នែកវិទ្យាសាស្ត្រអវកាសគឺពិតជាសំខាន់ បើបច្ចេកវិទ្យាធ្វើការបញ្ជាក់បានត្រឹមត្រូវ។ វាអាចជួយអ្នកវិទ្យាសាស្ត្រឲ្យរកឃើញអាចម៍ផ្កាយ មិនថាតូចធំឬនៅតំបន់ដាច់ស្រយាល។ ជាលទ្ធផល នោះអាចជួយបញ្ជាក់ពីប្រភពអាចម៍ផ្កាយ និងកំណត់សមាសធាតុថ្មទាំងនោះ។ និយាយឲ្យចំ ដ្រូនក៏អាចជួយបំពេញចំណេះដឹងដល់មនុស្សជាតិ អំពីបំណែកអវកាសដែលបានធ្លាក់ចុះមកផងដែរ៕

ប្រភព: Engadget

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T