សេចក្ដីសុខរបស់ពួកគាត់! ប្ដីប្រពន្ធមួយគូនេះ លក់ផ្ទះចោល ទិញឡានមួយគ្រឿង ទុកធ្វើដំណើរផ្សងព្រេងជាមួយកូនៗ

//s9.kh1.co/b7/b724d7cefd65de132699a4acbc56f4169b5167cc.jpg
សង្គម

 ១២-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គូស្វាមីភរិយាមួយគូ បានចាប់ផ្ដើមធ្វើដំណើរកម្សាន្តក្នុងប្រទេសអូស្ត្រាលី តាម​បែបផ្សងព្រេងតាម​រយៈរថយន្ដមួយគ្រឿង ជាមួយកូនៗបួននាក់។

អូស្ត្រាលី៖ គូស្វាមីភរិយាមួយគូ បានចាប់ផ្ដើមធ្វើដំណើរកម្សាន្តក្នុងប្រទេសអូស្ត្រាលី តាម​បែបផ្សងព្រេងតាម​រយៈរថយន្ដមួយគ្រឿង ជាមួយកូនៗបួននាក់ រួមទាំងសុនខមួយក្បាល ចាប់តាំងពី២ឆ្នាំមុនម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Ben ជាម្ចាស់ក្រុមហ៊ុនផលិតសម្ភារប្រើប្រាស់សម្រាប់មន្ទីរពេទ្យ និងមណ្ឌលថែទាំមនុស្សវ័យចំណាស់ និងអ្នកស្រី Theresa ជាអ្នកថែរក្សាបរិស្ថាន បានសម្រេចចិត្តលក់ផ្ទះចោលក្នុងឆ្នាំ២០១៩ និងទិញរថយន្ដមួយគ្រឿងប្រភេទម៉ាក Jayco Expanda van ក្នុងតម្លៃ៥៤,០០០ដុល្លារអាមេរិក។ ចំពោះរថយន្ដនេះ មានលក្ខណៈពិសេស ដោយសារតែវាដូចជាផ្ទះមួយខ្នងអីចឹង ដែលមានដូចជាគ្រែគេង ឈុតសាឡុងទទួលភ្ញៀវ បន្ទប់ទឹក ផ្ទះបាយ និងទូរទស្សន៍ជាដើម។

យ៉ាងណាមិញ មកទល់ពេលនេះ ក្រុមគ្រួសារខាងលើបានធ្វើដំណើរក្នុងប្រទេសបានចំនួន៧.៦៩២លានគីឡូម៉ែត្រការ៉េហើយ ហើយកំពុងមានបំណងចង់ផ្សងព្រេងបន្ដទៀតផងដែរ ដោយមិនចង់វិលត្រលប់ទៅរស់នៅក្នុងផ្ទះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

ក្រុមគ្រួសារ
ក្រុមគ្រួសារ
ក្រុមគ្រួសារ
ក្រុមគ្រួសារ
ក្រុមគ្រួសារ
ក្រុមគ្រួសារ
ក្រុមគ្រួសារ
ក្រុមគ្រួសារ
លោក​ Ben
លោក​ Ben
ទិដ្ឋភាពខាងក្នុងនៃរថយន្ដ
ទិដ្ឋភាពខាងក្នុងនៃរថយន្ដ
ទិដ្ឋភាពមើលពីក្នុងរថយន្ដទៅក្រៅ
ទិដ្ឋភាពមើលពីក្នុងរថយន្ដទៅក្រៅ

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T