មានរឿងចឹងផង! កីឡាករ Barca រូបនេះអន់ចិត្តដែលក្លិប ផ្ដល់ប្រាក់ឈ្នួលតិចជាងគេរំពឹងទុក

//s9.kh1.co/2b/2b79b9578e091dddcf236c361da0ca3f77daa39c.jpeg
កីទ្បា

 ១២-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Moriba មិនសប្បាយចិត្តរឿងក្លិបផ្ដល់ប្រាក់ឈ្នួលតិច

អេស្ប៉ាញ៖ ខ្សែបម្រើ Ilaix Moriba មិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីកីឡាករឈុតធំរបស់ Barcelona នៅរដូវកាលនេះឡើយ ដែលហេតុការណ៍គេសន្និដ្ឋានថាមកពី Moriba មិនបានបន្តកុងត្រាថ្មីជាមួយក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Ilaix Moriba
ខ្សែបម្រើ Ilaix Moriba

កាលពីរដូវកាលមុន លោកគ្រូបង្វឹក Ronald Koeman បានកោះហៅ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះឲ្យឡើងពីឈុតយុវជន មកលេងនៅឈុតធំរបស់ Barcelona ប៉ុន្តែ Moriba បានរំពឹងទុកថាក្លិបនឹងឲ្យប្រាក់ឈ្នួលរបស់គេរាងខ្ពស់ ប៉ុន្តែ ក្លិបបែរជាផ្ដល់ទឹកប្រាក់ក្នុងចំនួនដ៏តិចមិនដូចការរំពឹងទុកដែលធ្វើឲ្យគេមានអារម្មណ៍ល្អក់កករនិងមិនសប្បាយចិត្ត។

ខ្សែបម្រើ Ilaix Moriba
ខ្សែបម្រើ Ilaix Moriba

គេសន្មតថាចំនួនទឹកប្រាក់ដែល Barcelona ផ្ដល់ឲ្យគឺដូចកីឡាករនៅថ្នាលយុវជនដែលមិនមានបទពិសោធន៍នៅឈុតធំហើយវាធ្វើឲ្យ Ilaix Moriba គិតថាក្លិបពិតជាចង់លក់គេចេញហើយ។

ខ្សែបម្រើ Ilaix Moriba
ខ្សែបម្រើ Ilaix Moriba

កីឡាករវ័យ១៨ឆ្នាំរូបនេះបានបដិសេធមិនបន្តកុងត្រាកាលពី១៥ថ្ងៃមុន ប៉ុន្តែមកទល់ពេលនេះ Barcelona មិនព្រមស្នើកុងត្រាថ្មីដល់គេទេដោយថែមទាំងទម្លាក់គេឲ្យទៅលេងនៅឈុត B វិញទៀតផងដោយក្លិបជូនដំណឹងថាទាល់តែបន្តកុងត្រាទើបអាចទៅលេងនៅឈុតធំបាន។

ខ្សែបម្រើ Ilaix Moriba
ខ្សែបម្រើ Ilaix Moriba

បើសិន Barcelona មានគម្រោងចង់លក់យុវជនឆ្នើមរូបនេះមែន នោះតម្លៃខ្លួនគេខ្ទង់ ពី ១៥ទៅ ២០លានអឺរ៉ូ(ស្មើនឹងប្រមាណ១៨ ទៅ ២៤លានដុល្លារ) ស្របពេលកុងត្រារបស់គេនឹងផុតកំណត់នៅរដូវកាលក្រោយ៕

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T