សញ្ញាចុះជាតិស្ករក្នុងឈាម អ្នកជំងឺទឹកនោមផ្អែមត្រូវដឹង!

//s9.kh1.co/10/1011ba89d62c769e1ef6cf76db4c216d452f7834.jpg
យល់ដឹង

 ១២-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

យើង​ធ្លាប់​ដឹង​ថា​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ជា​អ្នក​ជំងឺ​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ តែ​ប្រសិន​ជា​ព្យាបាល​មិន​ត្រឹម​ត្រូវ

យើង​ធ្លាប់​ដឹង​ថា​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ជា​អ្នក​ជំងឺ​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ តែ​ប្រសិន​ជា​ព្យាបាល​មិន​ត្រឹម​ត្រូវ ឬ​តាម​ដានសុខភាព​ជាប់​លាប់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទេ​នោះ ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​កង្វះ​ជាតិ​ស្ករ​ទៅ​វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលណា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​ទាប​ជាង 70mg/dl មាន​ន័យថា​កម្រិត​ជាតិស្ករ​ចុះ​ទាប​ហើយ។ កង្វះ​ជាតិ​ស្ករ​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជំងឺ​ច្រើន ពិសេសឈាន​ទៅ​បាត់​បង់​ជីវិត ប្រសិន​បើ​ជួយ​មិនទាន់​ពេល​វេលា។

រោគ​សញ្ញា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប

– ងងុយគេង
– ញ័រ​បេះដូង
– ឆេវឆាវ
– ឃ្លាន
– ញ័រដៃ-ជើង
– បែកញើស
– ស្ពឹក​មាត់
– ឈឺក្បាល

រោគ​សញ្ញា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះទាប​ខ្លាំង

– ព្រិល​ភ្នែក
– វង្វេងវង្វាន់
– ពិបាក​និយាយ
– សន្លប់ ឬ​ប្រកាច់

​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប តើ​អ្នក​ជំងឺ​ទឹកនោមផ្អែម​ត្រូវ​ធ្វើ​ដូចម្តេច?

ក្នុង​សៀវភៅ​ជំនួយ​ស្មារតី​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ដែល​រៀប​រៀង​ដោយ​វេជ្ជបណ្ឌិត ស៊ុំ សត្ថា បានណែនាំថា ប្រសិន​បើ​អ្នក​ជំងឺ​នៅ​មាន​ស្មារតី​ធម្មតា អាច​ញ៉ាំ​បាន ត្រូវ​ឲ្យ​ញ៉ាំ​ជាតិស្ករ ១៥ក្រាម (ប្រហែល​ទឹក​ក្រូច​កន្លះកែវ ស្ករគ្រាប់ ២គ្រាប់ ស្ករស ឬទឹកឃ្មុំ ២ស្លាបព្រា​កាហ្វេ) រួចរង់ចាំ ១៥នាទី សឹម​ពិនិត្យ​ឈាម​មើលជាតិ​ស្ករ បើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​តែ​ទាប​ជាង 70mg/dl ត្រូវ​ញ៉ាំ​ជាតិស្ករ ១៥ក្រាម​ម្តង​ទៀត រួច​ជោះឈាម​ពិនិត្យ​ជាតិ​ស្ករ​ឡើង​វិញ។

ក្នុង​ករណី​អ្នក​ជំងឺ​សន្លប់ ប្រកាច់ ឬ​ស្មារតី​មិន​ប្រក្រតី ចាំបាច់​ត្រូវ​នាំ​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ​ជា​បន្ទាន់ ​ហាម​ឲ្យអ្នក​ជំងឺ​លេប​ជាតិ​ស្ករ​តាម​មាត់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T