មេ Amazon និង SpaceX មិនទាន់បានទៅផង ស្រាប់តែមហាសេដ្ឋីប្រាក់ពាន់លានរូបនេះ ហោះទៅទីអវកាសបានមុនបាត់

//s9.kh1.co/d1/d1c9eac40c7ff583dab1b97e6aa993d928d072e3.jpg
បច្ចេកវិទ្យា

 ១២-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រយៈកម្ពស់ដែលលោក Richard ស្ថិតនៅក្នុងយានរ៉ុក្កែតបានទៅដល់ គឺ៨៥គីឡូម៉ែត្រ។

អាមេរិក៖ មហាសេដ្ឋីប្រាក់ពាន់លាន លោក Richard Branson បានឈានចូលទៅដល់ទីអវកាសដោយជោគជ័យ នៅយានរ៉ុក្កែត Virgin Galactic របស់គាត់។ សហគ្រិនចក្រភពអង់គ្លេសរូបនេះបានហោះឡើង ខាងលើរដ្ឋ New Mexico នៅសហរដ្ឋអាមេរិក ក្នុងយានដែលក្រុមហ៊ុនរបស់គាត់បានអភិវឌ្ឍអស់រយៈពេល១៧ឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបានមានប្រសាសន៍ថា៖ «ការធ្វើដំណើរនេះគឺជាបទពិសោធន៍ក្នុងមួយឆាកជីវិត»។ គាត់បានត្រលប់មកដល់ផែនដីវិញដោយសុវត្ថិភាព ក្នុងរយៈពេលតែជាងមួយម៉ោង បន្ទាប់ពីគាត់បានហោះផុតពីដី។ ការធ្វើដំណើរមួយនេះក៏ធ្វើឲ្យគាត់ក្លាយជាអ្នកត្រួសត្រាយទេសចរណ៍អវកាសថ្មីដំបូងគេ ដែលបានសាកល្បងជិះលើយានផ្ទាល់ខ្លួន ដោយយកឈ្នះលើមេក្រុមហ៊ុន Amazon លោក Jeff Bezos និងមេក្រុមហ៊ុន SpaceX លោក Elon Musk។

រយៈកម្ពស់ដែលលោក Richard ស្ថិតនៅក្នុងយានរ៉ុក្កែតបានទៅដល់ គឺ៨៥គីឡូម៉ែត្រ។ អ្នកជំនួញរូបនេះបានអមដំណើរជាមួយអ្នកបើកយានពីរនាក់ គឺលោក Dave Mackay និង Michael Masucci រួមទាំងបុគ្គលិករបស់ Galactic ចំនួន៣នាក់ដែរ មាន Beth Moses, Colin Bennett និង Sirisha Bandla៕

យានរ៉ុក្កែត Virgin Galactic កំពុងហោះទៅទីអវកាស
យានរ៉ុក្កែត Virgin Galactic កំពុងហោះទៅទីអវកាស
លោក Richard Branson
លោក Richard Branson
លោក Richard Branson និងក្រុមការងារ
លោក Richard Branson និងក្រុមការងារ

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T