ចាប់យកឱកាសដ៏កម្រ ក្នុងការកសាងអាជីវកម្មបែបហ្រេ្វនឆាយ ជាមួយ ELITE Franchise Management Program របស់ក្រុមហ៊ុន FWD Cambodia

//s9.kh1.co/df/df6433533f50ef79b9ca955c0ce5db465782f5f5.jpg
សង្គម

 ១២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តើលោកអ្នកធ្លាប់មានក្ដីសុបិន ចង់ក្លាយជាម្ចាស់អាជីវកម្មបែបហ្រ្វេនឆាយមួយដែរឬទេ? ប៉ុន្តែ មិនដឹងថាគួរចាប់ផ្តើមពីចំណុចណា

ភ្នំពេញ៖ តើលោកអ្នកធ្លាប់មានក្ដីសុបិន ចង់ក្លាយជាម្ចាស់អាជីវកម្មបែបហ្រ្វេនឆាយមួយដែរឬទេ? ប៉ុន្តែ មិនដឹងថាគួរចាប់ផ្តើមពីចំណុចណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះ! មកចាប់ផ្ដើមជាមួយក្រុមហ៊ុន អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ៍ អ៊ិនសួរេន (ខេមបូឌា) ម.ក (ហៅកាត់ថា FWD Cambodia) ទាំងអស់គ្នា!

ក្រុមហ៊ុន FWD Cambodia ជឿជាក់ថា ការចាប់ផ្ដើមកសាងអាជីវកម្មមួយអាចជាបញ្ហាប្រឈមសម្រាប់លោកអ្នក ដូច្នេះហើយ បានជាក្រុមហ៊ុន FWD Cambodia មកទីនេះ ដើម្បីជួយលោកអ្នកឲ្យសម្រេចក្ដីសុបិននេះបាន។

កម្មវិធី ELITE Franchise Management Programme ត្រូវបានរចនាឡើងជាពិសេស ក្នុងគោលបំណងជួយបណ្ដុះបណ្ដាល និង អភិវឌ្ឍប្រធានគ្រប់គ្រងអាជីវកម្មនៅក្នុងវិស័យហិរញ្ញវត្ថុ ជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីឲ្យសម្រេចបាននូវអាជីវកម្មបែបហ្វ្រេនឆាយមួយផ្ទាល់ខ្លួន ព្រមទាំងតំណែងជានាយកគ្រប់គ្រងតំបន់នៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតផងដែរ។

ក្រុមហ៊ុន FWD
ក្រុមហ៊ុន FWD

កម្មវិធីដ៏អស្ចារ្យនេះ គឺជាផ្នែកមួយនៃមហិច្ជតារបស់ក្រុមហ៊ុន FWD ក្នុងការកសាងឲ្យមានក្រុមទីប្រឹក្សាធានារ៉ាប់រង ដែលទទួលបានជំនឿទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន រួមជាមួយនឹងជំនាញវិជ្ជាជីវៈច្បាស់លាស់ ប្រសិទ្ធភាពខ្ពស់ និង មានសមត្ថភាពក្នុងប្រើប្រាស់ប្រព័ន្ធឌីជីថលដ៏ទំនើបដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើសពីនេះទៀត កម្មវិធីនេះនឹងជួយឲ្យក្រុមហ៊ុន FWD Cambodia បោះជំហានទៅមុខមួយកម្រិតទៀតក្នុងការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង នៅក្នុងប្រទេសកម្ពុជា។

កម្មវិធី ELITE Franchise Management Programme នឹងត្រូវបានរៀបចំបែងចែកជាដំណាក់កាល រួមមាន ការបណ្ដុះបណ្ដាលមូលដ្ឋាន និង ការសិក្សា និងការអភិវឌ្ឍន៍បែប ELITE ព្រមជាមួយនឹងការសិក្សា ចំនួន ៥ថ្ងៃ នៅសាលា INSEAD នៅប្រទេសបារាំង ដែលជាសាលាអភិវឌ្ឍជំនាញធុរៈកិច្ចឈានមុខគេ និងធំជាងគេនៅលើពិភពលោក នៅពេលដែលការធ្វើដំណើរទៅក្រៅប្រទេសអាចធ្វើទៅបានដោយ សុវត្ថិភាព ។ ក្រោយពីការបញ្ចប់កម្មវិធីរយៈពេល ១៨ខែ បេក្ខជននឹងទទួលបានវិញ្ញាបនបត្រជំនាញការគ្រប់គ្រង និងដឹកនាំផ្នែកទីប្រឹក្សាធានារ៉ាប់រង ជាមួយនឹងការបើកសម្ពោធការិយាល័យហ្វ្រេនឆាយផ្ទាល់ខ្លួន ប្រសិនបើពួកគេឡើងតំណែងជានាយកគ្រប់គ្រងតំបន់ (Regional Director)។

លោក ចាន់ រដ្ឋា អគ្គនាយក នៃ ក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ 

“ពួកយើងពិតជាមានក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការចាប់ផ្ដើមដំណើរការកម្មវិធីដ៏អស្ចារ្យមួយនេះ ព្រោះកម្មវិធីនេះនឹងផ្ដល់ឱកាសដល់ប្រធានគ្រប់គ្រង ក្នុងការកសាងអាជីវកម្មបែបហ្វ្រេនឆាយមួយដែលជាក់លាស់ ច្បាស់លាស់ជារបស់ខ្លួន នៅក្នុងវិស័យធានារ៉ាប់រង។ ពួកយើងជឿជាក់យ៉ាងមុតមាំថា បេក្ខជនដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីនេះ គឺជាបេក្ខជនដែលពោរពេញទៅដោយសមត្ថភាព និង សក្ដានុពល ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង នៅក្នុងប្រទេសកម្ពុជា។”


លោក ធន់ វិរៈ នាយកនៃនាយកដ្ឋានផ្នែកលក់ របស់ក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍បន្ថែមថា៖ 

“ចំណេះ ជំនាញ និងសមត្ថភាពដែលទទួលបានពីកម្មវិធីនេះ និងតាមរយៈការបណ្ដុះបណ្ដាលជាមួយ​សាលា INSEAD ប្រទេសបារាំង នឹងជួយឲ្យអ្នកចូលរួមទាំងអស់ អភិវឌ្ឍខ្លួនទៅជានាយកគ្រប់គ្រងតំបន់ និងបង្កើតអាជីវកម្មហ្រ្វេនឆាយជាលើកដំបូងបង្អស់ ក្នុងវិស័យធានារ៉ាប់រងជីវិត ជាមួយនឹងការជួយជ្រុមជ្រែង និងការគាំទ្រយ៉ាងពិសេសពីក្រុមហ៊ុន FWD Cambodia ។ បន្ថែមពីនេះ អ្នកចូលរួមក្នុងកម្មវិធីនេះ នឹងក្លាយជាសហស្ថាបនិកនៃនាយកដ្ឋានផ្នែកលក់ផងដែរ ក្នុងការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង នៅក្នុងប្រទេសកម្ពុជា។”


ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងក្នុងទីផ្សារអាស៊ីនៅឆ្នាំ ២០១៣ ​ ហើយក៏ជាអាជីវកម្មធានារ៉ាប់រងចម្បងរបស់ ក្រុមហ៊ុន វិនិយោគ Pacific Century Group។

ក្រុមហ៊ុន FWD បានពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន​រហូតដល់ទីផ្សារទី១០ហើយ​ក្នុងតំបន់អាស៊ី ដែលរួមមាន៖ ហុងកុង & ម៉ាកាវថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី វៀតណាម ជប៉ុន ម៉ាឡេស៊ី និង កម្ពុជា ដោយផ្តល់ជូននូវ សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព សេវាធានារ៉ាប់រងទូទៅ និង​ អត្ថប្រយោជន៍និយោជិតរួមទាំងផលិតផលធានារ៉ាប់រង Shariah និង Takaful សម្រាប់គ្រួសារ (ផលិតផលធានារ៉ាប់រងពិសេសរបស់ជនជាតិឥស្លាម) ។

ក្រុមហ៊ុន FWD
ក្រុមហ៊ុន FWD

ក្រុមហ៊ុន FWD ផ្ដោតលើការបង្កើតឲ្យមាននូវបទពិសោធន៍ថ្មីស្រឡាងជូនអតិថិជន ដោយធ្វើឲ្យដំណើរការផ្តល់សេវាធានារ៉ាប់រងមានភាពសាមញ្ញ រហ័សជាងមុន ព្រមជាមួយនឹងការបង្កើតនូវផលិតផលដែលស្រូលយល់​ ដោយផ្អែកលើបច្ចេកវិទ្យាឌីជីថលទំនើប។ តាមរយៈវិធីសាស្ត្រដែល ដឹកនាំដោយអតិថិជននេះ ក្រុមហ៊ុន FWD មានគោលបំណងក្លាយជា ក្រុមហ៊ុនធានារ៉ាប់រងនាំមុខគេនៅអាស៊ី ដោយការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង៕

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ www.fwd.com 

ទស្សនាវីដេអូខាងក្រោម ឬចុចតាមតំណរនេះ https://fb.watch/v/1NsIobsys/

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T