បានពានជូនជាតិហើយ! រូបភាពប៉ុន្មានសន្លឹករបស់ Messi ឱបភរិយានៅព្រលានយន្តហោះធ្វើឲ្យអ្នកគាំទ្ររំភើបតាម(មានវីដេអូ)

//s9.kh1.co/c1/c1acd657d063b83c22b1ddfaec8b3fcef3b8f745.jpeg
កីទ្បា

 ១២-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្ររំភើបនឹងរូបភាព Messi ឱបភរិយានៅព្រលានយន្តហោះ

អាហ្សង់ទីន៖ វាជារឿងគួរឲ្យរំភើបមួយដែលកំពូលខ្សែប្រយុទ្ធ Lionel Messi អាចលើកពាន Copa America ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនទាំងអស់កាលពីថ្ងៃអាទិត្យទី១១ម្សិលមិញ ក្រោយយកឈ្នះ ប្រេស៊ីល ១ ទល់នឹង ០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិអាហ្សង់ទីនលើកពាន Copa America 
ក្រុមជម្រើសជាតិអាហ្សង់ទីនលើកពាន Copa America 

ជ័យជម្នះដ៏គគ្រឹកគគ្រេងនេះបានធ្វើឲ្យអ្នកគាំទ្រមានការសាទរខ្សែប្រយុទ្ធរូបនេះខណៈដែល អាហ្សង់ទីនខកខានឱកាសលើកពានតាំងពីឆ្នាំ១៩៩៣ មកម៉្លេះ។

ខ្សែប្រយុទ្ធ Lionel Messi ជាមួយពាន Copa America
ខ្សែប្រយុទ្ធ Lionel Messi ជាមួយពាន Copa America

បន្ទាប់ពីលើកពាន Copa America នៅប្រទេសប្រេស៊ីលដែលទទួលធ្វើជាម្ចាស់ផ្ទះរួចមក ក្រុមកីឡាកររបស់អាហ្សង់ទីនទាំងអស់បាននាំគ្នាធ្វើដំណើរត្រឡប់មកប្រទេសកំណើតនិងស្នាក់នៅក្រុង Buenos Aires  ដោយ Messi បានចំណាយពេលធ្វើដំណើរមកក្រុង Rosario មួយតង់ទៀតដើម្បីជួបគ្រួសារ។

Messi មកដល់ក្រុង Buenos Aires
Messi មកដល់ក្រុង Buenos Aires
អ្នកគាំទ្រអាហ្សង់ទីនចាំស្វាគមន៍
អ្នកគាំទ្រអាហ្សង់ទីនចាំស្វាគមន៍

គ្រាន់តែ Messi ចុះពីលើយន្តហោះភ្លាម អ្នកស្រី Antonela Roccuzzo ដែលជាភរិយារបស់គេបានរត់មកឱបស្វាមីយ៉ាងសប្បាយរីករាយហើយអ្នកទាំងពីរបានឱបរឹតគ្នាយ៉ាងយូរស្ដែងឲ្យឃើញពីការនឹករលឹកដែលរូបភាពនោះត្រូវបានចែកចាយពេញបណ្ដាញអ៊ីនធើណេត។

Messi និងភរិយាឱបគ្នា
Messi និងភរិយាឱបគ្នា
Messi និងភរិយាឱបគ្នា
Messi និងភរិយាឱបគ្នា

អ្នកស្រី Antonela ដែលមានកូនប្រុសបីនាក់ជាមួយ Messi ក៏បានបង្ហោះសាអបអរស្វាមីភ្លាមៗក្រោយការប្រកួតចប់ផងដែរ។
បន្ទាប់ពីជួបជុំគ្នាជាមួយភរិយានិងកូនប្រុសវិញ Lionel Messi ក៏បានចុះហត្ថលេខាដល់អ្នកគាំទ្រដែលមករង់ចាំទទួលនៅព្រលានយន្តហោះផងដែរ៕

ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 

ទស្សនាវីដេអូខាងក្រោម៖

វីដេអូ Antonela រត់មកឱប Messi 

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T