ស្ដាយចង់បោកក្បាល! Southgate បង្ហើបថាការពិតត្រូវឲ្យកីឡាករ២រូបនេះទទួលបន្ទុកស៊ុតបាល់ប៉េណាល់ទី

//s9.kh1.co/ed/ed9310090089f6f73766c0c11cd812bb11497957.jpeg
កីទ្បា

 ១២-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Southgate ថា Mount និង Trippier គួរតែជាអ្នកត្រូវស៊ុតបាល់ប៉េណាល់ទី

អង់គ្លេស៖ ជឿជាក់ថាអ្នកគាំទ្របាល់ទាត់ទាំងអស់ប្រាកដជាជ្រាបហើយថា ក្រុមជម្រើសជាតិអ៊ីតាលី បានបំបាក់អង់គ្លេស នៅវគ្គផ្ដាច់ព្រ័ត្រ Euro 2020 ក្រោមវិញ្ញាសាបាល់ប៉េណាល់ទីកាត់សេចក្ដី ៣ ទល់នឹង ២ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស

នៅម៉ោងប្រកួតផ្លូវការ ក្រុមទាំងពីរកបានម្នាក់១គ្រាប់រក្សាលទ្ធផល១ទល់នឹង ១ ទើបឈានដល់ការស៊ុតប៉េណាល់ទីកាត់សេចក្ដីតែម្ដងទើប អ៊ីតាលី ក្លាយជាម្ចាស់ពាន Euro 2020 ជាផ្លូវការ។

អ៊ីតាលី លើកពាន Euro 2020 
អ៊ីតាលី លើកពាន Euro 2020 

លោកគ្រូបង្វឹក Gareth Southgate បានប្រគល់តួនាទីស៊ុតបាល់នេះទៅកីឡាករ៥រូបគឺ Harry Kane, Harry Maguire, Jadon Sancho, Bukayo Saka និង Marcus Rashford ប៉ុន្តែអ្នកដែលស៊ុតចូលមានតែ Kane និង Maguire ប៉ុណ្ណោះ។

Marcus Rashford, Bukayo Saka និង Jadon Sancho ស៊ុតបាល់ប៉េណាល់ទីមិនចូល
Marcus Rashford, Bukayo Saka និង Jadon Sancho ស៊ុតបាល់ប៉េណាល់ទីមិនចូល

បរាជ័យដ៏គួរឲ្យរន្ធត់របស់អង់គ្លេសបានធ្វើឲ្យក្រុមនៅតែមិនអាចបញ្ចប់ការខកខានលើកពាន៥៥ឆ្នាំកន្លងមក ប៉ុន្តែ ក្រោយចប់ការប្រកួត Southgate បានបង្ហើបឲ្យដឹងថាការពិត ខ្សែបម្រើ Mason Mount និង Kieran Trippier គួរតែត្រូវទទួលបន្ទុកស៊ុតបាល់ប៉េណាល់ទីបើសិនជាពួកគេនៅលើទីលាន។

ខ្សែការពារ kieran Trippier និង Mason Mount
ខ្សែការពារ kieran Trippier និង Mason Mount

Trippier ត្រូវបានប្ដូរចេញក្នុងតង់ទី២ខណៈដែល Mason Mount ត្រូវគ្រូប្ដូរចេញដោយដាក់ Jack Grealish នៅនាទីទី៩៩ ដែលធ្វើឲ្យពួកគេមិនអាចទទួលភារៈនេះបាន។

លោកគ្រូបង្វឹក Gareth Southgate បានថ្លែងក្រោយចប់ការប្រកួតថា៖ 

អ្វីដែលពួកគេត្រូវដឹងថាពួកគេមិនគួរបន្ទោសខ្លួនឯងទេ ពួកយើងឈ្នះនិងចាញ់ជាក្រុម។ អ្នកដែលទទួលបន្ទុកស៊ុតបាល់ប៉េណាល់ទីគឺត្រូវជ្រើសរើសដោយខ្ញុំ នោះជាការសម្រេចចិត្តរបស់ខ្ញុំ មិនមែនស្ថិតលើកីឡាករទេ។ វាអាចមិនបានចេញលទ្ធផលមកល្អតែពួកគេជាកីឡាករលេងលើទីលានដែលខ្ញុំគិតថាពូកែខាងស៊ុត។ ពួកយើងបានព្យាយាមចម្រាញ់ហើយព្រោះពួកយើងបានប្ដូរកីឡាករចេញខ្លះនៅក្នុងការប្រកួត។ ពិតណាស់ វាជារឿងឈឺចាប់មួយដល់ពួកគេតែពួកគេមិនសមគួរនឹងទទួលពាក្យស្ដីបន្ទោសទេ៕

លោកគ្រូបង្វឹក Gareth Southgate
លោកគ្រូបង្វឹក Gareth Southgate
លោកគ្រូបង្វឹក Gareth Southgate

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T