ព័រទុយកាល់មិនបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រមែនតែ Ronaldo ឈ្នះពានដ៏ពិសេសមួយនេះ

//s9.kh1.co/54/54063996aaec5796bb38dfce35ed45c53ad118dc.jpeg
កីទ្បា

 ១២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Ronaldo ឈ្នះពានស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ Euro 2020

អង់គ្លេស៖ ក្រោយក្រុមជម្រើសជាតិអ៊ីតាលី លើកពាន Euro រួចមក សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានប្រកាសថា ខ្សែប្រយុទ្ធ Cristiano Ronaldo ជាម្ចាស់ពានស្បែកជើងមាសសម្រាប់ព្រឹត្តិការណ៍ Euro 2020 បន្ទាប់ពីរកបាន៥គ្រាប់ក្នុងការប្រកួតនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

Ronaldo បានដឹកនាំក្រុមជម្រើសជាតិព័រទុយកាល់ឡើងផុតពីវគ្គចែកពូល F ប៉ុន្តែគួរឲ្យសោកស្តាយដែលក្រុមមួយនេះធ្លាក់ត្រឹមវគ្គ១៦ក្រុមដោយលេងបានត្រឹម៤ប្រកួតគត់។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ប៉ុន្តែយ៉ាងណាមិញ កីឡាករវ័យ៣៦ឆ្នាំរូបនេះ នៅតែរក្សាកំណត់ត្រាជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេនៅព្រឹត្តិការណ៍ Euro នេះដោយយកឈ្នះខ្សែប្រយុទ្ធ Harry Kane និង Raheem Sterling នៃក្រុមជម្រើសជាតិអង់គ្លេស។

ខ្សែប្រយុទ្ធ Harry Kane និង Raheem Sterling
ខ្សែប្រយុទ្ធ Harry Kane និង Raheem Sterling

Patrik Schick ដែលជាកីឡាកររបស់សាធារណរដ្ឋឆេក រកបាន៥គ្រាប់ដែរក្នុងការប្រកួតនេះប៉ុន្តែគេវ៉ាដាច់ Ronaldo មិនបានដោយសារ ប្រធានក្រុមព័រទុយកាល់រូបនេះបានបញ្ជូនបាល់ថែម១គ្រាប់ទៀត។

ខ្សែប្រយុទ្ធ Patrik Schick
ខ្សែប្រយុទ្ធ Patrik Schick

គួរបញ្ជាក់ផងដែរថា ៣គ្រាប់ ក្នុងចំណោមគ្រាប់ទាំង៥ ដែល Ronaldo រកបាននៅព្រឹត្តិការណ៍នេះ សុទ្ធសឹងតែចេញពីបាល់ប៉េណាល់ទីទាំងអស់។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ស្របគ្នានោះដែរ អ្នកចាំទី Gianluigi Donnarumma បានឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំការប្រកួតនៅ Euro 2020 នេះដោយរក្សាសំណាញ់ទីមិនឲ្យគូប្រកួតស៊ុតចូលបានដល់ទៅ៣ប្រកួតទៀតផង៕

អ្នកចាំទី Gianluigi Donnarumma
អ្នកចាំទី Gianluigi Donnarumma

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T