ដុតណាស់! កីឡាករអ៊ីតាលី២រូបនេះឌឺដងអង់គ្លេសយ៉ាងចាស់ដៃក្រោយលើកពាន Euro បានសម្រេច

//s9.kh1.co/b5/b53832ea004303382e03f5511238136020fb10de.jpeg
កីទ្បា

 ១២-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Bonucci និង Jorginho ឌឺដងកីឡាករអង់គ្លេសក្រោយលើកពាន Euro បានសម្រេច

អង់គ្លេស៖ ជារឿងគួរឲ្យសោកស្តាយមួយសម្រាប់អ្នកគាំទ្រអង់គ្លេសទាំងអស់ បន្ទាប់ពីក្រុមរបស់លោកគ្រូបង្វឹក Gareth Southgate ចាញ់ ក្រុមជម្រើសជាតិអ៊ីតាលី នៅវគ្គផ្ដាច់ព្រ័ត្រ Euro 2020 ដោយចាញ់បាល់ប៉េណាល់ទី ២ ទល់នឹង ៣ ក្រោយក្រុមទាំងពីរលេងបានត្រឹមស្មើ១ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង អង់គ្លេស និង អ៊ីតាលី
ការប្រកួតរវាង អង់គ្លេស និង អ៊ីតាលី

ខ្សែការពារ Luke Shaw រកបាន១គ្រាប់នៅនាទីទី២ប៉ុន្តែ Leonardo Bonucci តាមស្មើវិញនៅនាទីទី៦៧ដែលធ្វើឲ្យការប្រកួតឈានទៅដល់វគ្គកាត់សេចក្ដីដោយបាល់ប៉េណាល់ទី។

ខ្សែការពារ Luke Shaw 
ខ្សែការពារ Luke Shaw 
ខ្សែការពារ Leonardo Bonucci
ខ្សែការពារ Leonardo Bonucci

Jadon Sancho,Marcus Rashford និង Bukayo Saka សុទ្ធតែបរាជ័យក្នុងការស៊ុតបាល់ប៉េណាល់ទី ដែលធ្វើឲ្យអង់គ្លេសនៅតែមិនមានសមត្ថភាពលើកពានក្រោយរង់ចាំអស់រយៈពេល៥៥ឆ្នាំ។
ដូច្នេះទើបក្រុមជម្រើសជាតិអ៊ីតាលី ក្លាយជាម្ចាស់ពាន Euro 2020 បានសម្រេច ដោយនេះជាលើកទី២ហើយដែលអ៊ីតាលីឈ្នះពាននេះដោយលើកដំបូងគឺនៅឆ្នាំ ១៩៦៨។

ក្រុមជម្រើសជាតិ អ៊ីតាលី លើកពាន Euro 2020 
ក្រុមជម្រើសជាតិ អ៊ីតាលី លើកពាន Euro 2020 
ក្រុមជម្រើសជាតិ អ៊ីតាលី លើកពាន Euro 2020 
ក្រុមជម្រើសជាតិ អ៊ីតាលី លើកពាន Euro 2020 

យ៉ាងណាមិញក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតភ្លាម ខ្សែការពារ Leonardo Bonucci និង Jorginho បានឌឺដងក្រុមជម្រើសជាតិអង់គ្លេស ដោយ Bonucci បានស្រែកច្រៀងពាក្យថា៖

វាមកទីក្រុងរ៉ូមទេ!

ខ្សែការពារ Leonardo Bonucci 
ខ្សែការពារ Leonardo Bonucci
ខ្សែការពារ Leonardo Bonucci

វាជាប្រយោគកំឡាយមកពីពាក្យ "វាមកផ្ទះហើយ" នៃបទចម្រៀងរបស់ Three Lions បន្ទាប់មកពេលក្រុមចូលទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ខ្សែបម្រើ Jorginho ក៏បានចូលរួមស្រែកពាក្យនោះដែរ៕

ខ្សែបម្រើ Jorginho
ខ្សែបម្រើ Jorginho

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T