ទីបំផុត ក្រុមអ្នកស្រាវជ្រាវអាចបំបែកអាថ៌កំបាំង ពន្លឺភ្លើងប៉ូលខាងជើង លើភពព្រហស្បតិ៍

//s9.kh1.co/8e/8e4f8010d0d88093525a30dcce75c9686c111c3c.jpg
បច្ចេកវិទ្យា

 ១១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ដែនម៉ាញេទិចរបស់ភពព្រហស្បតិ៍គឺខ្លាំងណាស់ វាមានកម្លាំងជាងផែនដី២០,០០០ដង ហើយដូច្នេះមណ្ឌលម៉ាញេទិចរបស់វាគឺធំណាស់។

បរទេស៖ ការសិក្សាថ្មីមួយរកឃើញថា ការកញ្ជ្រោលកាំរស្មីអ៊ិចអាថ៌កំបាំងពីពន្លឺភ្លើង auroras របស់ភពព្រហស្បតិ៍ បានបង្ហាញថាពន្លឺភ្លើងប៉ូលខាងជើងរបស់ភពយក្សនេះអាចមានភាពស្រដៀងគ្នានឹកស្មានមិនដល់ ជាមួយភពផែនដី។ ពន្លឺ Auroras ដែលគេស្គាល់ថាជាពន្លឺភ្លើងនៅប៉ូលខាងត្បូងឬខាងជើងនៅលើផែនដី ត្រូវបានគេឃើញថា មាននៅលើប៉ូលនៃភពមួយចំនួន នៅក្នុងប្រព័ន្ធព្រះអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពន្លឺរេរាំនេះកើតឡើង នៅពេលភាគល្អិតដ៏ខ្លាំងក្លាពីព្រះអាទិត្យឬអង្គអវកាសផ្សេងៗធ្លាក់ចូលទៅក្នុងមណ្ឌលម៉ាញេទិចរបស់ភពមួយ ដែលកន្លែងនេះគ្រប់គ្រងដោយដែនម៉ាញេទិច ហើយធ្លាក់ចុះតាមខ្សែដែនម៉ាញេទិច បុកទង្គិចជាមួយម៉ូលេគុលនៅក្នុងបរិយាកាសរបស់វា។ ដែនម៉ាញេទិចរបស់ភពព្រហស្បតិ៍គឺខ្លាំងណាស់ វាមានកម្លាំងជាងផែនដី២០,០០០ដង ហើយដូច្នេះមណ្ឌលម៉ាញេទិចរបស់វាគឺធំណាស់។ បែបនេះហើយ ពន្លឺ auroras របស់ភពព្រហស្បតិ៍មានឥទ្ធិពលខ្លាំងជាងភពផែនដី ដោយបញ្ចេញកម្លាំងរាប់រយជីហ្គាវ៉ាត់ ដែលអាចផ្ដល់ថាមពលគ្រប់គ្រាន់ដល់អរិយធម៌មនុស្សទាំងអស់ ក្នុងរយៈពេលខ្លីដែរ។

ដែនម៉ាញេទិចនៅភពព្រហស្បតិ៍
ដែនម៉ាញេទិចនៅភពព្រហស្បតិ៍

ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា កាំរស្មីអ៊ិចកញ្ជ្រោលឡើងប្រហែលជាកើតឡើងដោយសារការរំញ័រជាប្រចាំ នៃខ្សែដែនម៉ាញេទិចរបស់ភពព្រហស្បតិ៍។ ការរំញ័រទាំងនេះបង្កើតជាទំហំរលកនៃប្លាស្មា។ រលកប្លាស្មាស្រដៀងគ្នានេះក៏ជួយបង្កើតពន្លឺ auroras នៅលើផែនដីដែរ។ វានៅមិនទាន់ច្បាស់ថា ហេតុអ្វីបានជាខ្សែដែនម៉ាញេទិចរបស់ភពព្រហស្បតិ៍ ញ័រជាប្រចាំ។ ក្រុមអ្នកស្រាវជាវបាននិយាយថា ភាពអាចកើតមានរួមបញ្ចូលទាំងអន្តរកម្មផ្សេងៗជាមួយខ្យល់ព្រះអាទិត្យ ឬជាមួយលំហូរបា្លស្មាល្បឿនលឿន នៅក្នុងមណ្ឌលម៉ាញេទិចរបស់ភពព្រហស្បតិ៍៕

ប្រភព: Space

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T