អបអរសាទរ! តេស្តលើកទី២ មង្គល ទីណា លទ្ធផលអវិជ្ជមាន (មានវីដេអូ)

//s9.kh1.co/e9/e96baef5cc04e7e742c944ca0dbac65d951f29e1.jpg
តារា & កម្សាន្ដ

 ១១-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អបអរសាទរជំនួស តេស្តកូវីដលើកទី២ អតីតតារាប្រុស មង្គល ទីណា ទទួលបាន លទ្ធផលអវិជ្ជមាន ជាទីគាប់ចិត្ត មិនបានឆ្លងកូវីដទេ

រាជធានីភ្នំពេញ ៖ ក្រោយពេល ភរិយា តារាប្រុស មង្គល ទីណា ប្រកាសខ្លួន ឆ្លងកូវីដ ហើយក្រោយមក មានកូនប្រុសពៅ និងប្អូនប្រុសម្នាក់ទៀត រួចនោះ ហ្វេនៗជាច្រើន បានព្រួយបារម្ភ ពីសុខទុក្ខ រូបលោក និងក្រុមគ្រួសារជាខ្លាំង ដែលក្នុងនោះ តេស្តលើកទី១ លោក ទទួលបានលទ្ធផល អវិជ្ជមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយតេស្តលើកទី១ លទ្ធផល អវិជ្ជមាន បានប៉ុន្មានថ្ងៃហើយនោះ ថ្មីៗនេះ រូបលោក បានធ្វើការយកសំណាក មកពិនិត្យដោយខ្លួនឯង ដោយប្រើ Rapid Test តេស្តល្បឿនលឿន ដែលរូបលោក បានយកសំណាកតាម រន្ធច្រមុះដោយផ្ទាល់ដៃ ហើយលទ្ធផល គឺអវិជ្ជមាន។

គួរបញ្ជាក់ផងដែរថា តារាប្រុសរូបនេះ បានបង្ហោះសារ យ៉ាងដូច្នេះថា ៖

ខ្ញុំធ្វើសំណាកនៅថ្ងៃទី 11/07/2021 រួចរាល់ហើយ បញ្ជាក់ថាខ្ញុំអវិជ្ជមាន អរគុណអ្នកទាំងអស់គ្នាដែរបារម្ភនឹងសួរសុខទុក្ខរហូតមក៕

មង្គល ទីណា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

មង្គល ទីណា
មង្គល ទីណា
មង្គល ទីណា និងភរិយា
មង្គល ទីណា និងភរិយា
មង្គល ទីណា និងភរិយា
មង្គល ទីណា និងភរិយា
មង្គល ទីណា និងភរិយា
មង្គល ទីណា និងភរិយា
រូបភាព
រូបភាព
មង្គល ទីណា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T