ឡូយ! មើលកូនឡានគេផង អាចយកកន្លែងធ្វើជាបន្ទប់ទទួលភ្ញៀវក៏បាន

//s9.kh1.co/36/3662eefa1c952cb48b1f92dccc8a70227a947208.jpg
យានជំនិះ

 ១១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ផ្នែកខាងក្រោយត្រូវបានរចនាឡើង ដើម្បីមើលទៅដូចជាបន្ទប់ដែលមានកៅអីអង្គុយ ដែលអាចបត់បែនបាន ប្រែក្លាយទៅជាគ្រែ

បរទេស៖ រថយន្តមួយដែលត្រូវបានគេរចនាឡើង ដើម្បីសម្អាតការបំពុលនៃខ្យល់ នៅពេលដែលវាបើកបរនៅតាមដងផ្លូវ ត្រូវបានតាំងបង្ហាញនៅកម្មវិធី Goodwood Festival of Speed។ បង្កើតឡើងដោយអ្នករចនាជនជាតិអង់គ្លេស លោក Thomas Heatherwick រថយន្ត Airo នឹងត្រូវបានផលិតនៅក្នុងប្រទេសចិន នៅឆ្នាំ២០២៣ ដោយគ្រោងនឹងបង្កើតចំនួនមួយលានគ្រឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរចនាជាមូលដ្ឋានមានគោលបំណងដើម្បីសោះស្រាយបញ្ហា មិនត្រឹមតែការបំពុលបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដោះស្រាយបញ្ហាវិបត្តិអវកាសផងដែរ។ រថយន្តដែលត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងពិព័រណ៍រថយន្ត នៅទីក្រុងសៀងហៃ កាលពីខែមេសា មានដំបូលកញ្ចក់ធំ ហើយផ្នែកខាងក្រោយត្រូវបានរចនាឡើង ដើម្បីមើលទៅដូចជាបន្ទប់ដែលមានកៅអីអង្គុយ ដែលអាចបត់បែនបាន ប្រែក្លាយទៅជាគ្រែ ហើយមានតុនៅចំកណ្ដាល ប្រើសម្រាប់ការជួបជុំឬញ៉ាំអាហារ។

គម្រោងបន្ទាប់នឹងធ្វើឲ្យរថយន្តនេះ មានទាំងមុខងារបើកបរស្វ័យប្រវត្តិនិងគ្រប់គ្រងដោយអ្នកបើកបរ។ លោក Heatherwick ត្រូវបានបំផុសគំនិតនេះឡើងដោយកៅអីយន្តហោះ ដែលត្រូវបានប្រើ សម្រាប់គេង បរិភោគ កម្សាន្ត និងធ្វើការ។ រថយន្តនេះនឹងត្រូវដាក់លក់ក្នុងតម្លៃប្រហែលជាង៥.៥ម៉ឹនដុល្លារ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T