ថ្លៃកប់! ប៊ឺហ្គឺរ ដែលថ្លៃបំផុតក្នុងឆ្នាំ២០២១នេះ មានតម្លៃ៦,០០០ដុល្លារ (មានវីដេអូ)

//s9.kh1.co/0e/0e0f1d95ff424e8a0f82908d6ebfce806645e28f.jpg
សង្គម

 ១១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប៊ឺហ្គឺរមួយឈ្មោះថា The Golden Boy តម្លៃ៦,០០០ដុល្លារអាមេរិក បានជាប់ជាកំណត់ត្រាពិភពលោក ដែលមានតម្លៃថ្លៃបំផុតក្នុងឆ្នាំ២០២១។

បរទេស៖ ប៊ឺហ្គឺរមួយឈ្មោះថា The Golden Boy តម្លៃ៦,០០០ដុល្លារអាមេរិក បានជាប់ជាកំណត់ត្រាពិភពលោក ដែលមានតម្លៃថ្លៃបំផុតក្នុងឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ប៊ឺហ្គឺរដ៏ថ្លៃខាងលើនេះ ត្រូវបានបង្កើតឡើងដោយលោក Robbert Jan de Veen ជាម្ចាស់ភោជនីយដ្ឋាន Dutch restaurant De Daltons។ ដំបូងឡើយ គាត់បានអង្គុយនៅក្នុងភោនីយដ្ឋាន បំពេញការងារបន្ដិចបន្ដួច ហើយក៏បើកអ៊ីនធើណេត និងប្រទះឃើញថាកំណត់ត្រាប៊ឺហ្គឺរថ្លៃបំផុតលើពិភពលោក មានតម្លៃ៥,០០០ដុល្លារអាមេរិក ជាមួយនឹងទម្ងន់៣៥២គីឡូក្រាម។ ដូច្នេះ គាត់ក៏មានបំណងចង់បំបែកកំណត់ត្រាចាស់នេះ តែក្នុងវិធីសាស្ត្រថ្មី ដែលធ្វើប៊ឺហ្គឺរមួយមានតម្លៃថ្លៃបំផុត តែមានទំហំសមល្មម និងអាចឲ្យមនុស្សបរិភោគបាន។

លក្ខណៈពិសេសនៃប៊ឺហ្គឺរនេះ គឺគ្រឿងផ្សំសុទ្ធសឹងតែមានតម្លៃថ្លៃ រួមមានស្រាសំប៉ាញ Dom Perignon, នំបុ័ងរុំស្លឹកមាស, សាច់គោជប៉ុន Wagyu, ពងត្រីខ្មៅ Beluga caviar, សាច់ហ៊េម Joselito Bellota និងឈីស Truffle ជាដើម។

យ៉ាងណាមិញ ប៊ឺហ្គឺរនេះ ត្រូវបានដាក់លក់ដំបូងបង្អស់នៅភោជនីយដ្ឋានផ្ទាល់របស់គាត់ កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងទៅនេះ ហើយគាត់ក៏បានសម្រេចចិត្តបរិច្ចាគប្រាក់ចំណូលទាំងអស់ទៅជួយធ្វើអំពើល្អក្នុងសង្គមផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Oddity

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T