ការពារខ្លួនរៀងចម្លែកបន្ដិចមែន តែទង្វើរបស់គាត់ពេលចាក់វ៉ាក់សាំងរួច មិនសរសើរមិនបាន ដោយសារតែ...

//s9.kh1.co/e3/e3364e38e8debdf5548be385d3db72d69c8269e1.jpg
សង្គម

 ១១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បុរសវ័យចំណាស់ម្នាក់ បានប្រើវិធីសាស្ត្រការពារខ្លួនយ៉ាងចម្លែក តែគាត់ពិតជាមានទឹកចិត្តខ្លាំងណាស់សម្រាប់ក្រុមវេជ្ជបណ្ឌិតជួរមុខ។

ម៉ាឡេស៊ី៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានរូបភាពចំនួនប៉ុន្មានសន្លឹក បានបង្កឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបង្ហាញឲ្យឃើញបុរសវ័យចំណាស់ម្នាក់ ការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយគ្របថង់ផ្លាស្ទិកពីលើក្បាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃនោះ បុរសខាងលើ (មិនបញ្ចេញអត្តសញ្ញាណ) បានធ្វើដំណើរដោយឡានតាក់ស៊ី ទៅកាន់មជ្ឍមណ្ឌលចាក់វ៉ាក់សាំង Universiti Sains ដើម្បីទទួលការចាក់វ៉ាក់សាំងការពារពីជំងឺកូវីដ-១៩។ ហើយនៅពេលគាត់ចុះពីលើឡានតាក់ស៊ី មានមនុស្សម្នាជាច្រើនសម្លឹងមើលទៅកាន់គាត់ ដោយសារតែគាត់មានវិធីសាស្ត្រការពារខ្លួនពេលចេញក្រៅ ដោយការពាក់ម៉ាស់ និងគ្របថង់ផ្លាស្ទិកពីលើក្បាលថែមទៀត ដែលនេះជាវិធីសាស្ត្រមួយកម្រនឹងបានឃើញណាស់។

យ៉ាងណាមិញ បើទោះជាមានគេមើលច្រើនយ៉ាងណាក៏ដោយ ក៏បុរសខាងលើមិនមានភាពអៀនឡើយ ហើយលុះពេលទទួលបានការចាក់វ៉ាក់សាំងរួចរាល់ មុនពេលឡើងឡានតាក់ស៊ីត្រលប់ទៅវិញ គាត់ក៏បានដើរទៅកាន់លេខាធិការដ្ឋាន និងហុចប្រាក់មួយចំនួនធំ ដោយនិយាយថា៖

ក្រុមវេជ្ជបណ្ឌិតជួរមុខធ្វើការហត់នឿយខ្លាំងណាស់ សូមយកប្រាក់នេះទិញអាហារឲ្យពួកគេផង៕

សម្ដីរបស់បុរសវ័យចំណាស់

សូមទស្សនារូបភាពខាងក្រោម៖

បុរសវ័យចំណាស់រូបនោះ
បុរសវ័យចំណាស់រូបនោះ
បុរសវ័យចំណាស់រូបនោះ
បុរសវ័យចំណាស់រូបនោះ
បុរសវ័យចំណាស់រូបនោះ
បុរសវ័យចំណាស់រូបនោះ
បុរសវ័យចំណាស់រូបនោះ
បុរសវ័យចំណាស់រូបនោះ
បុរសវ័យចំណាស់រូបនោះ
បុរសវ័យចំណាស់រូបនោះ

ប្រភព: worldofbuzz / Universiti Sains Malaysia

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T