ឆ្លងច្រើនណាស់! ក្នុងមួយថ្ងៃ ថៃមានអ្នកឆ្លងកូវីដ១៩ រហូតដល់ជាង៩ពាន់នាក់

//s9.kh1.co/d1/d1292298cad7032513d46a28dc3ee25bc4dca08f.jpg
សង្គម

 ១០-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ថៃមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ​ចំនួន ៩១នាក់ ​និងករណីអ្នកឆ្លងថ្មីចំនួន ៩,៣២៦នាក់ ក្នុងរយៈពេល ២៤ម៉ោង

បាងកក៖ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីករណី អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ​ចំនួន ៩១នាក់ ​និងករណីអ្នកឆ្លងថ្មីចំនួន ៩,៣២៦នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ។ នេះបើយោងតាមប្រភពព័ត៌មាន Bangkok Post។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ក្រសួងសុខាភិបាល បញ្ជាក់ទៀតថា អ្នកឆ្លងថ្មីទាំង ៩,៣២៦នាក់ គឺមាន ​១៩២នាក់ ជាអ្នកទោសពន្ធនាគារ។​ ហើយនៅថ្ងៃដដែល មានអ្នកជំងឺ ៣,៨៤១ នាក់បានជាសះស្បើយ ហើយត្រូវបានអនុញាតឱ្យចេញពីមន្ទីរពេទ្យ។

គួរឱ្យដឹងដែរថា ការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃវីរុសនេះ ​បានជំរុញឱ្យអាជ្ញាធរថៃសម្រេចប្រកាសវិធានការទប់ស្កាត់តឹងរឹងជាងមុន នៅក្នុងខេត្តចំនួន ១០ ដែលទទួលរងផលប៉ះពាល់ខ្លាំង គិតចាប់ពីថ្ងៃចន្ទ ដោយមានរយៈពេលពីរសប្តាហ៍៕

ប្រជាជនឈរតម្រង់ជួរដើម្បី​រង់ចាំការធ្វើតេ​ស្តកូវិដ១៩-១៩ នៅខេត្តសាមុត្រ សាខន
ប្រជាជនឈរតម្រង់ជួរដើម្បី​រង់ចាំការធ្វើតេ​ស្តកូវិដ១៩-១៩ នៅខេត្តសាមុត្រ សាខន
ប្រជាជន​រង់ចាំការធ្វើតេ​ស្តកូវិដ១៩-១៩ នៅខេត្តសាមុត្រ សាខន
ប្រជាជន​រង់ចាំការធ្វើតេ​ស្តកូវិដ១៩-១៩ នៅខេត្តសាមុត្រ សាខន
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T