ទឹកចិត្តស្រលាញ់សត្វ! ក្រោយស្កាត់ទៅលេងតោហ៊ីម៉ាដល់ផ្ទះ ស្រាប់តែ លោកឧកញ៉ា ហ៊ុន ជា ពោលថា...

//s9.kh1.co/5d/5d9431ce2bd62954e743bc19ba9656fe3473346d.jpg
សង្គម

 ១០-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ស្លូតមែន ក្រោយស្កាត់ទៅលេងតោហ៊ីម៉ាដល់ផ្ទះ ស្រាប់តែ លោកឧកញ៉ានិយាយថា តោនេះស្លូតណាស់

សង្គម: កាលពីពេលថ្មីៗនេះ ក្រោយពេលដែល សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យល់ព្រមប្រគល់តោកម្សត់ហ៊ីម៉ា ឲ្យទៅម្ចាស់ជាជនជាតិចិនវិញ គេឃើញមានអ្នកដែលចូលចិត្ត និងអាណិតសត្វស្លូតនេះជាច្រើននាក់ បានទៅលេងតោមួយក្បាលនេះដល់គេហដ្ឋានម្ចាស់ជនជាតិចិន ដែលមានអាស័យដ្ឋាននៅផ្លូវ៣០៦ ក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ លោកឧកញ៉ា ហ៊ុន ជា ដែលជាបុគ្គលមានឈ្មោះបោះសម្លេងមួយរូប ក្នុងការស្រលាញ់សត្វព្រៃ និងក៏ជាអ្នកគាំទ្រឲ្យមានការប្រគល់សត្វតោនេះជូនម្ចាស់ដើមជាជនជាតិចិនវិញ បានធ្វើដំណើរទៅលេងតោហ៊ីម៉ា ដល់ផ្ទះតែម្តង។ ក្រោយពេលបានជួបហ៊ីម៉ារួច លោកឧកញ៉ា ក៏បានបង្ហោះសារយ៉ាងដូច្នេះថា÷

ថ្ងៃនេះមកលេងសត្វតោឈ្មោលវាឈ្មោះ TMA (ធីម៉ា) វាស្លូតតែក៏ត្រូវមើលថែនឹងការពារដែព្រោះវាជាសត្វ ❤️👍🏻#ស្រលាញ់សត្វត្រូវដឹងនឹងស្វែងយល់ពីអារម្មណ៍សត្វអោយបានច្រើននឹងចេះអោយអាហារវាអោយបានទៀងទាត់នឹងឆ្អិនផង 👍🏻

លោក ឧកញ៉ា ហ៊ុន ជា

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

លោកឧកញ៉ា ហ៊ុនជា
លោកឧកញ៉ា ហ៊ុនជា
លោកឧកញ៉ា ហ៊ុនជា និងតោ
លោកឧកញ៉ា ហ៊ុនជា និងតោ
លោកឧកញ៉ា ហ៊ុនជា និងម្ចាស់ជនជាតិចិន
លោកឧកញ៉ា ហ៊ុនជា និងម្ចាស់ជនជាតិចិន
តោ ហ៊ីម៉ា
តោ ហ៊ីម៉ា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T