អត់រាប់ Messi ទេ! កីឡាកររូបនេះជាប់ជាសេដ្ឋីមានទ្រព្យច្រើនជាងគេនៅ Barcelona

//s9.kh1.co/84/84c69a1902f468e1ae7274711dacfe552b35c292.jpeg
កីទ្បា

 ១០-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Brathwaite ជាអ្នកមានទ្រព្យច្រើនជាងគេនៅ Barca

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Martin Braithwaite គឺជាកីឡាករ Barcelona ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត ហើយលុយភាគច្រើនគឺបានមកពីក្រុមហ៊ុនអចលនទ្រព្យរបស់គេ នេះបើយោងតាមទស្សនាវដ្តី Forbes។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Martin Braithwaite 
ខ្សែប្រយុទ្ធ Martin Braithwaite 

កីឡាករវ័យ៣០ឆ្នាំរូបនេះផ្ទេរពីក្លិប Leganes មកទឹកដី Camp Nou កាលពីរដូវកាលមុន ប៉ុន្តែអនាគតរបស់គេកំពុងស្រពេចស្រពិលដោយសារ Barcelona ទំនងជាចង់លក់ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាករូបនេះដើម្បីអាចចុះកុងត្រាយក Lionel Messi បាន។

ខ្សែប្រយុទ្ធ Martin Braithwaite 
ខ្សែប្រយុទ្ធ Martin Braithwaite 


យ៉ាងណាមិញដោយសារ Messi លែងជាកីឡាកររបស់ Barcelona ព្រោះមិនទាន់បន្តកុងត្រាជាមួយក្លិបគឺមានន័យថា Braithwaite គឺជាកីឡាករដែលមានជាងគេបំផុតក្នុងក្រុមដោយគេរកបាន ៨៥០០០ផោន(ស្មើនឹងប្រមាណ ១១៧០០០ដុល្លារ) ក្នុងមួយសប្តាហ៍។

ក្រុមហ៊ុន NYCE របស់ Braithwaite 
ក្រុមហ៊ុន NYCE របស់ Braithwaite 

ក្រៅពីអាជីពជាកីឡាករបាល់ទាត់ Martin Braithwaite មានក្រុមហ៊ុនមួយឈ្មោះថា NYCE ដែលកំពុងល្បីឈ្មោះនៅអាមេរិកដោយក្រុមហ៊ុននេះមានតម្លៃដល់ទៅ ២៥០លានដុល្លារ បន្ទាប់ពីចូលប្រឡូកក្នុងវិស័យជំនួញផ្នែកអចលនាទ្រព្យបាន៤ឆ្នាំដោយគេបានរួមហ៊ុនជាមួយលោកពូរបស់គេឈ្មោះ Philip Michael

ក្រុមហ៊ុន NYCE របស់ Braithwaite 
ក្រុមហ៊ុន NYCE របស់ Braithwaite 
ក្រុមហ៊ុន NYCE របស់ Braithwaite 
ក្រុមហ៊ុន NYCE របស់ Braithwaite 

ក្រុមហ៊ុនមួយនេះក៏មានអាផាតមិន១៥០០កន្លែង និង កំពុងសាងសង់ ៥០០កន្លែងថែមទៀតដើម្បីផ្ដល់គេហដ្ឋានដ៏ស្រស់ស្អាតសម្រាប់អ្នករស់នៅរដ្ឋ Philadelphia និង New Jersey ផងដែរ។

ខ្សែប្រយុទ្ធ Martin Braithwaite 
ខ្សែប្រយុទ្ធ Martin Braithwaite 

ភរិយារបស់ Braithwaite គឺអ្នកស្រី Anne-Laure Braithwaite ក៏មានហាងសំលៀកបំពាក់ផ្ទាល់ខ្លួនឈ្មោះ Trente ផងដែរហើយបន្ថែមពីលើនោះ កីឡាកររូបនេះក៏មានភោជនីយដ្ឋានឈ្មោះ Gave ស្ថិតនៅទីក្រុង បាសេឡូណា ថែមទៀត៕

ខ្សែប្រយុទ្ធ Martin Braithwaite  និងអ្នកស្រីAnne-Laure Braithwaite 
ខ្សែប្រយុទ្ធ Martin Braithwaite  និងអ្នកស្រីAnne-Laure Braithwaite 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T