បើគេហ៊ានចំណាយលុយ ទៅលើរឿងទាំងនេះ ដើម្បីអ្នក គេប្រាកដជាចង់បានអ្នក ធ្វើជាគូអនាគតហើយ

//s9.kh1.co/e5/e5aac12a4611a59eb14282b35a58c8a690651c07.jpg
យល់ដឹង

 ១០-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មនុស្សប្រុស ដែលស្រលាញ់មនុស្សស្រីម្នាក់ អស់ពីដួងចិត្ត និងចង់បានធ្វើជាគូអនាគតនោះ ច្បាស់ណាស់ ថាគ្មានអ្វីដែលពួកគេ មិនហ៊ានចំណាយ ដើម្បីមនុស្សស្រីដែលគេស្រលាញ់ឡើយ។

យល់ដឹង៖ មនុស្សប្រុស នៅពេលដែលស្រលាញ់មនុស្សស្រីណាម្នាក់ អស់ពីដួងចិត្ត របស់ពួកគេហើយនោះ មិនថាមានអ្វី ដែលធ្វើឱ្យគេជួបនូវការលំបាក ខ្លាំងប៉ុណ្ណាឡើយ គឺពួកគេតែងតែព្យាយាម ផ្តល់នូវអ្វីដែលល្អបំផុត សម្រាប់មនុស្សស្រីដែលគេស្រលាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត មនុស្សប្រុសមិនខ្លាចនឹងចំណាយលុយរបស់ខ្លួន ទៅលើរឿងមួយចំនួន ដើម្បីមនុស្សស្រី ដែលពួកគេស្រលាញ់ឡើយ ហើយការដែលហ៊ានចំណាយ នេះហើយ ដែលវាបានបង្ហាញ ឱ្យឃើញជាក់ស្តែងថា មនុស្សប្រុស ប្រាកដជាចង់បានមនុស្សស្រីម្នាក់នោះ យកមកធ្វើជាគូអនាគត របស់គេហើយ។

មនុស្សប្រុស បើគេហ៊ានចំណាយលុយ ទៅលើរឿងទាំងនេះ ដើម្បីអ្នក គេប្រាកដជាចង់បានអ្នក ធ្វើជាគូអនាគតហើយ៖

១. សម្លៀកបំពាក់

រូបតំណាង
រូបតំណាង

មនុស្សប្រុស ដែលស្រលាញ់មនុស្សស្រីម្នាក់ អស់ពីដួងចិត្ត ហើយចាត់ទុក ធ្វើជាគូអនាគតរបស់ពួកគេនោះ គឺពួកគេតែងតែមានការខ្វាយខ្វល់ ពីមនុស្សស្រីដែលគេស្រលាញ់ជានិច្ច។ ម្យ៉ាងវិញទៀត ដោយសារតែសម្លៀកបំពាក់ វាគឺជាអ្វីម្យ៉ាង ដែលអាចធ្វើឱ្យមនុស្សស្រី មានអារម្មណ៍សប្បយចិត្តបាន ហេតុនេះហើយ មនុស្សប្រុស ដែលតែងតែចង់ឃើញមនុស្សស្រីដែលគេស្រលាញ់ មានភាពរីករាយ ច្បាស់ណាស់ គេប្រាកដជាហ៊ានចំណាយលុយ ទៅលើការទិញសម្លៀកបំពាក់ ជូនជាកាដូ ដល់មនុស្សស្រីជាមិនខាន។

២. គ្រឿងMake-up

រូបតំណាង
រូបតំណាង

គ្រឿងMake-up គឺជាអ្វីដែលពិសេស និងចាំបាច់បំផុត សម្រាប់មនុស្សស្រីនាពេលបច្ចុប្បន្ននេះ ព្រោះមានតែភាពស្រស់ស្អាតតែប៉ុណ្ណោះ ទើបអាចធ្វើឱ្យមនុស្សស្រី មានការជឿជាក់លើខ្លួនឯង កាន់តែខ្លាំង ដូច្នេះហើយ ដោយសារតែមនុស្សប្រុស ដឹងថាគ្រឿងMake-up វាជាអ្វីដែលមានភាពសំខាន់ខ្លាំង ចំពោះមនុស្សស្រី ទើបមនុស្សប្រុស ហ៊ានចំណាយលុយរបស់ពួកគេ ក្នុងការទិញគ្រឿងMake-up ជូនមនុស្សស្រីដែលគេស្រលាញ់។

៣. ចិញ្ចៀន

រូបតំណាង
រូបតំណាង

មិនថាជញ្ចៀន មានតម្លៃថ្លៃ ឬក៏តម្លៃថោកទេ តែសម្រាប់មនុស្សស្រី ជញ្ចៀនគឺជារបស់ម្យ៉ាងដែលអាច ធ្វើឱ្យមនុស្សស្រី រំភើបស្ទើរតែស្រក់ទឹកភ្នែកបាន ព្រោះគូស្នេហ៍គ្រប់រូប ប្រាកដជាបានដឹងហើយថា ការជូនជញ្ចៀន វាបានបញ្ជាក់ឱ្យមនុស្សស្រីបានដឹងថា មនុស្សប្រុស គឺពិតជាចង់ចាត់ទុកពួកគេ ជាគូអនាគតពិតប្រាកដមែន ដោយសារតែជញ្ចៀន វាជានិមិត្តសញ្ញា នៃមនុស្សមានគូស្នេហ៍។

៤.ផ្ទះ

រូបតំណាង
រូបតំណាង

ចំពោះការទិញផ្ទះ បើទោះបី វាជាអ្វីដែលពិបាកបន្តិច សម្រាប់មនុស្សប្រុសក្នុងការរកលុយ យកមកទិញផ្ទះក៏ពិតមែន ប៉ុន្តែសម្រាប់មនុស្សប្រុស ប្រសិនបើគេស្រលាញ់មនុស្សស្រីណាម្នាក់ យ៉ាងពិតប្រាកដ ហើយទុកធ្វើជាគូអនាគតហើយនោះ ច្បាស់ណាស់ ថាគេនឹងខិតខំប្រឹងប្រែងក្នុងការរកប្រាក់ ដើម្បីបានទិញផ្ទះ ទុកសម្រាប់រស់នៅ ជាមួយនឹងអនាគតប្រពន្ធរបស់ពួកគេ ព្រោះពួកគេគិតថា វាគឺជាក្តីសុខរបស់មនុស្សស្រីដែលគេស្រលាញ់ ដូច្នេះហើយ គ្មានអ្វីដែលពួកគេមិនហ៊ាន នឹងចំណាយឡើយ៕

ប្រភពphunuvagiadinh.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T