កើតអី? ចូលធ្វើគ្រូ Roma ថ្ងៃដំបូង Mourinho ដល់ថ្នាក់ហាមកីឡាករ៨រូបមិនឲ្យចូលហ្វឹកហាត់

//s9.kh1.co/72/720ff6c0a32d9cc21bb42ad779e2dc7f5c602e32.jpeg
កីទ្បា

 ១០-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Mourinho ហាមឃាត់កីឡាករ៨រូបមិនឲ្យចូលហ្វឹកហាត់

អ៊ីតាលី៖ លោកគ្រូបង្វឹក Jose Mourinho ដែលមកទទួលភារកិច្ចជាគ្រូបង្វឹករបស់ក្រុម Roma ជាផ្លូវការត្រូវបានគេរាយការណ៍ថាបានហាមឃាត់កីឡាករ៨រូបមិនឲ្យចូលមកហ្វឹកហាត់ជាមួយក្រុមក្នុងថ្ងៃដំបូងនៃការហ្វឹកហាត់មុនរដូវកាលថ្មីចូលមកដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Jose Mourinho 
លោកគ្រូបង្វឹក Jose Mourinho 
លោកគ្រូបង្វឹក Jose Mourinho នៅថ្ងៃហ្វឹកហាត់ដំបូង
លោកគ្រូបង្វឹក Jose Mourinho នៅថ្ងៃហ្វឹកហាត់ដំបូង

អតីតគ្រូបង្វឹករបស់ Tottenham Hotspur រូបនេះបានចាកចេញពីទឹកដីអង់គ្លេស និងធ្វើដំណើរមកអ៊ីតាលី កាលពីប៉ុន្មានថ្ងៃមុនប៉ុន្តែគ្រាន់តែបង្ហាញខ្លួនក្នុងថ្ងៃដំបូងភ្លាម លោកគ្រូបានជូនដំណឹងទៅកាន់កីឡាករ៨រូបថាពួកគេមិនស្ថិតនៅក្នុងគម្រោងរបស់លោកគ្រូឡើយដែលមានន័យថាពួកគេនឹងត្រូវបង្ខំចិត្តចាកចេញ។

កីឡាករដែលចូលរួមហ្វឹកហាត់
កីឡាករដែលចូលរួមហ្វឹកហាត់
កីឡាករដែលចូលរួមហ្វឹកហាត់
កីឡាករដែលចូលរួមហ្វឹកហាត់

កីឡាករទាំង៨រូបនោះគឺមាន Justin Kluivert, Pedro,Steven Nzonzi,Davide Santon,Ante Coric,Federico Fazio និង Robin Oslen ដែលត្រូវបានក្លិបដោះលែងឲ្យចាកចេញព្រោះលោកគ្រូ  Mourinho មិនត្រូវការពួកគេទេ។

ខ្សែប្រយុទ្ធ Justin Kluvert 
ខ្សែប្រយុទ្ធ Justin Kluvert 
ខ្សែការពារDavide Santon
ខ្សែការពារDavide Santon
អ្នកចាំទី Robin Oslen
អ្នកចាំទី Robin Oslen

ខណៈនេះដែរ លេចឮព័ត៌មានជាច្រើនបានចុះផ្សាយថាលោកគ្រូចង់បាន ខ្សែបម្រើ Granit Xhaka នៃក្លិប Arsenal និង Rui Patricio នៅក្លិប Wolves៕

ខ្សែបម្រើ Garnit Xhaka 
ខ្សែបម្រើ Garnit Xhaka 
អ្នកចាំទី Rui Patricio 
អ្នកចាំទី Rui Patricio 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T