មានចឹងទៀត! Courtois ដៀមដាមថាកីឡាករ Man UTD រូបនេះអត់ល្បីឈ្មោះទេ

//s9.kh1.co/85/850bfa1a8095372d71ab0f77788dde1055467dd8.jpeg
កីទ្បា

 ១០-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Courtois ដៀមដាមថា Martial មិនមែនជាកីឡាករល្បីឈ្មោះឡើយ

បែលស៊ិក៖ អ្នកចាំទី Thibaut Courtois នៃក្លិប Real Madrid និងក្រុមជម្រើសជាតិបែលស៊ិក បានដៀមដាមថា ខ្សែប្រយុទ្ធ Anthony Martial នៃក្លិបបិសាចក្រហម Manchester United ថាមិនមែនជាកីឡាករមានកេរ្តិ៍ឈ្មោះល្បីនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Thibaut Courtois 
អ្នកចាំទី Thibaut Courtois 
ខ្សែប្រយុទ្ធ Anthony Martial
ខ្សែប្រយុទ្ធ Anthony Martial

ក្នុងកិច្ចសម្ភាសន៍ជាមួយ Jan Vertonghen គឺ Courtois បានដាក់សំណួរទៅកាន់មិត្តរួមក្រុមរូបនេះពេលគេនិយាយថា Martial គឺជាតារាឆ្នើមនិងមានភាពល្បីល្បាញមួយរូប។

ខ្សែប្រយុទ្ធ Anthony Martial
ខ្សែប្រយុទ្ធ Anthony Martial

Vertonghen បានសួរថា តើកីឡាករឆ្នើមរូបណាដែលមិនបានត្រូវកោះហៅឲ្យចូលលេងនៅព្រឹត្តិការណ៍ Euro 2020 ដោយ Courtois ឆ្លើយបានតែខ្សែការពារ Sergio Ramos ម្នាក់គត់។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

Vertonghen បានសួរ Courtois ថា៖

ឲ្យឈ្មោះកីឡាករល្បីឈ្មោះបីរូបដែលមិនបានចូលលេងនៅក្នុងព្រឹត្តិការណ៍ Euro។

Jan Vertonghen

Thibaut Courtois ក៏បានឆ្លើយថា៖

Sergio Ramos ...អឺ...អឺ

អ្នកចាំទី Thibaut Courtois 

Vertonghen ឃើញដូច្នេះក៏បានណែនាំឈ្មោះកីឡាករឆ្នើមៗដូចជា Erling HaalandMarc-Andre ter Stegen, Virgil van Dijk, Moise Kean, Miralem Pjanic និង Anthony Martial ប៉ុន្តែ Courtois បែរជាវាយបកមកវិញថា៖

Martial?គេជាកីឡាករល្បីឈ្មោះ?

អ្នកចាំទី Thibaut Courtois

បន្ទាប់មកពួកគេទាំងពីរក៏សើចដែលមានន័យថាអ្នកចាំទីរូបនេះពុំបានរាប់បញ្ចូលថា Martial គឺជាកីឡាករមានឈ្មោះល្បីនោះឡើយ។

ខ្សែប្រយុទ្ធ Anthony Martial
ខ្សែប្រយុទ្ធ Anthony Martial

Anthony Martial មិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបារាំងនោះឡើយ បើទោះបីជាជាប់ចំណាត់ថ្នាក់ជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេលំដាប់ទី៧៤ក៏ដោយ។ គេរកបាន៥៥គ្រាប់ ក្នុងរយៈពេល៦ឆ្នាំនៅ Manchester United និងបញ្ជូនបាល់២៥គ្រាប់ទៀត៕

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T