ល្អអ្វីម៉្លេះ! បើសិនអង់គ្លេសលើកពាន Euro មែន លោកនាយករដ្ឋមន្ត្រីគ្រោងនឹងផ្ដល់កាដូពិសេសមួយដល់ប្រជាជនអង់គ្លេសទាំងអស់

//s9.kh1.co/60/607b88a9a9d8b3d7b093975d4708ed7a70520c23.jpeg
កីទ្បា

 ១០-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោកនាយករដ្ឋមន្ត្រី Boris Johnson កំពុងពិចារណាឲ្យមានការឈប់សម្រាកពិសេសបើសិនអង់គ្លេសលើកពាន Euro មែន

អង់គ្លេស៖ លោកនាយករដ្ឋមន្ត្រី Boris Johnson កំពុងពិចារណាអនុម័តបង្កើតថ្ងៃឈប់សម្រាកមួយថ្ងៃនៅក្នុងខែសីហាខាងមុខ បើសិនជាអង់គ្លេសបានលើកពាន Euro 2020 ពិតមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកនាយករដ្ឋមន្ត្រី Boris Johnson
លោកនាយករដ្ឋមន្ត្រី Boris Johnson

ក្រុមតោកំណាចដឹកនាំដោយលោកគ្រូបង្វឹក Gareth Southgate បានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រជាផ្លូវការក្រោយផ្ដួល ដាណឺម៉ាក បានសម្រេចទើបធ្វើឲ្យខាងរដ្ឋាភិបាលរបស់អង់គ្លេសបានដាក់សំណើទៅលោកនាយករដ្ឋមន្ត្រី Boris Johnson រឿងបង្កើតថ្ងៃឈប់សម្រាកដ៏ពិសេសសម្រាប់ឲ្យអ្នកគាំទ្របាល់ទាត់អង់គ្លេសទាំងអស់ជួបជុំគ្នាអបអរសាទរដោយមិនបាច់ខ្វល់ខ្វាយពីការរឹតបន្តឹងនៃច្បាប់ស្ដីពីការរីករាលដាលជំងឺកូវីដ១៩។

ក្រុមជម្រើសជាតិ អង់គ្លេស
ក្រុមជម្រើសជាតិ អង់គ្លេស
អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស
អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស

បើសិនអង់គ្លេសឈ្នះមែន នោះគឺការដង្ហែពានជុំវិញទីក្រុងនឹងត្រូវពន្យាពេលរហូតដល់បុណ្យឈប់សម្រាកនៃសេរីភាព នៅថ្ងៃទី១៩ ខែកក្កដា ដើម្បីទុកឱកាសឲ្យបងប្អូនអ្នកគាំទ្រទាំងអស់បានត្រៀមខ្លួន។

អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស
អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស

មានអ្នកគាំទ្របាល់ទាត់ជាង៣សែននាក់បានគាំទ្រឲ្យមានការបង្កើតថ្ងៃឈប់សម្រាកមួយនេះប៉ុន្តែលោកនាយករដ្ឋមន្ត្រី Boris នៅតែមិនទាន់បង្ហើបអ្វីទាំងអស់ដោយលោកថានឹងពិចារណាមើល។

លោកនាយករដ្ឋមន្ត្រី Boris Johnson
លោកនាយករដ្ឋមន្ត្រី Boris Johnson

យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រីក៏បានសុំការអធ្យាស្រ័យពីបណ្ដាម្ចាស់អាជីវកម្មតូចធំទាំងអស់ក្នុងប្រទេសថាបើសិនមានបុគ្គលិកចូលធ្វើការយឺតឬមិនទាន់អស់ស្រវឹងដោយសារប្រារព្ធការអបអរបាល់ទាត់នោះគឺកុំផាកពិន័យឬបណ្ដេញពួកគេចេញពីការងារ៕

អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស
អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T