ការបើកបរកាន់តែរលូន និងជួយកាត់បន្ថយផ្សែងជាមួយប្រេងឥន្ធនៈ Caltex ជាមួយ Techron® Euro 4 និង Euro 5 ថ្មី!

//s9.kh1.co/d8/d8ba70c811d4ffc96439b6da5fba31304709964f.jpg
បច្ចេកវិទ្យា

 ០៩-កក្កដា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ទទួលយកបទពិសោធន៍ជាមួយម៉ាស៊ីនដំណើរការខ្លាំង និងជួយកាត់បន្ថយផ្សែង។

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ហៅកាត់ថា (ឈេហ្វរ៉ុន) ដែលមានម៉ាកនៅលើទីផ្សារជា Caltex® ឥឡូវនេះផ្តល់ជូននូវប្រេងឥន្ធនៈ Caltex ជាមួយ Techron® ស្តង់ដារ Euro 4 និងប្រេងម៉ាស៊ូត Caltex ជាមួយ Techron® D ស្តង់ដារ Euro 5 សម្រាប់អ្នកបើកបរនៅកម្ពុជា ដើម្បីរីករាយជាមួយការធ្វើដំណើរកាន់តែរលូន ព្រមទាំងជួយកាត់បន្ថយផ្សែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របតាមស្តង់ដារការបំភាយឧស្ម័ននៅអឺរ៉ុប ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ រដ្ឋាភិបាលកម្ពុជាបានអនុវត្តតាមបញ្ញត្តិប្រេងឥន្ធនៈថ្មី ដែលតម្រូវឲ្យប្រេងឥន្ធនៈដែលចរាចរណ៍លក់នៅកម្ពុជាកាត់បន្ថយកម្រិតស្ពាន់ធ័រឲ្យបានតិចជាង 50ppm។ ការកាត់បន្ថយបរិមាណស្ពាន់ធ័រនៅក្នុងប្រេងឥន្ធនៈ គឺដើម្បីធ្វើឲ្យប្រសើរដល់គុណភាពខ្យល់បរិយាកាស និងជាផ្នែកមួយនៃគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការប្រើប្រាស់ថាមពលឲ្យមានប្រសិទ្ធភាពនៅប្រទេសកម្ពុជាផងដែរ។

ដើម្បីឆ្លើយតបទៅនឹងបទបញ្ញត្តិនេះ ប្រេងឥន្ធនៈ Caltex ជាមួយ Techron® Euro 4 និង Euro 5 ថ្មី ផ្តល់នូវសារធាតុបន្ថែមជាមួយការគ្រប់គ្រងកំណកក្រមរយ៉ាងមានប្រសិទ្ធភាព ដែលមានបរិមាណស្ពាន់ធ័រតិចបំផុត។ ការកើតមានកំណកក្រមរក្នុងម៉ាស៊ីនអាចកាត់បន្ថយទាំងប្រសិទ្ធភាពម៉ាស៊ីន និងដំណើរការ ហើយកំណកក្រមរត្រូវបានលាងសម្អាតជាមួយថាមពលនៃសារធាតុបន្ថែម Techron®។ ប្រេងឥន្ធនៈ Caltex ជាមួយ Techron® មានអត្ថប្រយោជន៍ដ៏អស្ចារ្យដូចជាផ្តល់នូវថាមពលអតិបរមា បង្កើនទំនុកចិត្ត សន្សំសំចៃប្រេងឥន្ធនៈ ម៉ាស៊ីនដំណើរការល្អ និងជួយកាត់បន្ថយផ្សែង។

Caltex ជាមួយ Techron® ស្តង់ដារ Euro 4
Caltex ជាមួយ Techron® ស្តង់ដារ Euro 4

ប្រេងឥន្ធនៈ Caltex ជាមួយ Techron® ត្រូវបានបញ្ជាក់ពីការជួយលាងសម្អាត និងថែទាំផ្នែកសំខាន់ៗនៃម៉ាស៊ីនដើម្បីធានាឲ្យយានយន្តដំណើរការល្អបំផុត។ លទ្ធផលនៃការធ្វើតេស្តដោយប្រើឧបករណ៍ Borescope ដែលបានត្រួតពិនិត្យលើយានយន្តនៅកម្ពុជា ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងការសិក្សាលើការគ្រប់គ្រងកំណកក្រមរក្នុងម៉ាស៊ីននៅសហរដ្ឋអាមេរិកបានបង្ហាញថា ប្រេងឥន្ធនៈ Caltex ជាមួយ Techron® មានថាមពលលាងសម្អាតអស្ចារ្យបំផុត។

លោក Pongtorn Tangmanuswong ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន ឈេហ្វរ៉ុន នៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា៖

“យើងបន្តខិតខំផលិតនូវថាមពលដែលមានតម្លៃសមរម្យ ជាទីទុកចិត្ត និងស្អាតបំផុត ហើយការផ្តល់ជូនប្រេងឥន្ធនៈ Caltex ជាមួយ Techron® Euro 4 និង Euro 5 ដល់អតិថិជនគឺបង្ហាញពីសក្ខីភាពនៃគោលបំណងយើង។​ នៅពេលអ្នកបើកបរយានយន្តប្រើប្រាស់ប្រេង­ឥន្ធនៈ Caltex ជាមួយ Techron® ពួកគាត់នឹងទទួលបាននូវប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ ជួយឲ្យម៉ាស៊ីនយានយន្តរបស់ពួកគាត់ដំណើរការល្អបំផុត។” 

ប្រសាសន៍របស់លោក Pongtorn Tangmanuswong

តើលោកអ្នកនៅរង់ចាំអ្វីទៀត? ទទួលយកបទពិសោធន៍ដ៏អស្ចារ្យជាមួយប្រេងឥន្ធនៈ Caltex ជាមួយ Techron® Euro 4 និង Euro 5 ថ្មីនៅតាមស្ថានីយ Caltex ជាង 36 ទីតាំងនៅទូទាំងប្រទេសកម្ពុជា។  

ក្រុមហ៊ុន ឈេហ្វរ៉ុន គឺជាក្រុមហ៊ុនថាមពលចម្រុះលំដាប់ពិភពលោក។ យើងជឿជាក់ថា ថាមពលដែលមានតម្លៃសមរម្យ ជាទីទុកចិត្ត និងស្អាតបំផុត គឺចាំបាច់ដើម្បីសម្រេចបាននូវភាពរុងរឿង និងរក្សានិរន្តរភាពពិភពលោក។ ក្រុមហ៊ុន ឈេហ្វរ៉ុន ផលិតនូវប្រេងឆៅ ឧស្ម័នធម្មជាតិ ចែកចាយប្រេងឥន្ធនៈ ប្រេងរំអិល ផលិតផលធ្វើអំពីប្រេង និងសារធាតុបន្ថែម រួមទាំងអភិវឌ្ឍបច្ចេកវិទ្យា ដែលជួយបង្កើនអាជីវកម្ម និងឧស្សាហកម្មរបស់ខ្លួនឲ្យរីកចម្រើន។ ដើម្បីឲ្យកាបូនមានកម្រិតទាបនាថ្ងៃអនាគត យើងផ្តោតលើការកាត់បន្ថយអាំងតង់ស៊ីតេកាបូន បង្កើនការកកើតឡើងវិញ និងធ្វើឲ្យមានតុល្យភាពក្នុងការគាំទ្រដល់អាជីវកម្មរបស់យើង ព្រមទាំងវិនិយោគលើបច្ចេកវិទ្យាកាបូនទាបដែលអាចផ្តល់នូវដំណោះស្រាយដល់ពាណិជ្ជកម្ម៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T