វិធីងាយៗ រៀនធ្វើបង្អែមផ្លែមាន ដែលមានរសជាតិ ដូចមានកំប៉ុងដែលគេលក់

//s9.kh1.co/c8/c856db8760f5497c2645201d91dacf3d792a0401.png
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ផ្លែមាន យើងអាចយកវាទៅធ្វើជាបង្អែមបានច្រើនយ៉ាងទៅតាមចំណូលចិត្តរបស់យើង ឥលូវនេះមករៀនធ្វើបង្អែមផ្លែមានតាមវិធីថ្មីមួយនេះ។

អាហារ៖ ផ្លែមាន ជាផ្លែឈើដែលគេតែងតែចូលចិត្ត វាមានរសជាតិផ្អែមស្រាប់ទៅហើយ ប៉ុន្ដែបើយើងយកផ្លែមានមកធ្វើជាបង្អែមមួយនេះ វានឹងក្លាយទៅជាបង្អែមមួយដែលមានទាំងរសជាតិនិងក្លិនគួរឲ្យចង់ទទួលទាន។ ដូចនេះ អ្នកអាចរៀនធ្វើ បង្អែមផ្លែមាន តាមវិធីខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. ផ្លែមាន ១គីឡូក្រាម

២. ស្ករ ដាក់ទៅតាមចំណូលចិត្ត

៣. ស្លឹកតយ ៣សន្លឹក

បង្អែមផ្លែមាន
បង្អែមផ្លែមាន

របៀបធ្វើ៖

១. មុនដំបូងយកផ្លែមានមកបកសំបកចេញ ហើយលាងទឹកឲ្យស្អាត។ 

២. ដាក់ដាំទឹកប្រហែលកន្លះឆ្នាំង ទុកវាឲ្យពុះ បន្ទាប់មកដាក់ស្លឹកតយចូល ហើយដាក់ស្ករស កូរវាឲ្យរលាយសិនចាំដាក់ផ្លែមានទាំងអស់ចូល។

របៀបធ្វើបង្អែមផ្លែមាន
របៀបធ្វើបង្អែមផ្លែមាន


៣.​ បន្ទាប់មកទុកឲ្យវាពុះម្ដងទៀត រួចបិទភ្លើង ហើយរងចាំឲ្យវាត្រជាក់ ឬ យកទៅដាក់ក្នុងទូទឹកកកសិនក៏បាន។ ពេលដួស បង្អែមផ្លែមាន ពិសាររសជាតិសាច់មៀនដូចសាច់មានកំប៉ុងអញ្ចឹងដែរ ៕

របៀបធ្វើបង្អែមផ្លែមាន
របៀបធ្វើបង្អែមផ្លែមាន

ប្រភពពី៖​ Vorleak Sokha 

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T