កម្សត់ម្ល៉េះ! មកស្គាល់ប្រវត្តិរបស់បុរសម្នាក់នេះ តស៊ូពីក្មេងលាងចាន និងខាត់ស្បែកជើងឲ្យគេ រហូតក្លាយជាចៅក្រមដ៏ល្បី

//s9.kh1.co/6b/6b5813047c95da5b6a3a9d4aca6927e0c40511a0.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មិនធម្មតា Frank Caprio តស៊ូពីក្មេងលាងចានតាមហាង រហូតក្លាយជាចៅក្រមដ៏ល្បីល្បាញមួយរូប

កម្សាន្ត: ប្រិយមិត្ត និងមហាជនជាច្រើនច្បាស់ណាស់ ពិតជាបានស្គាល់ លោក Frank Caprio ចៅក្រមសហរដ្ឋអាមេរិកដ៏ល្បីតាមរយ:វីដេអូកាត់ក្តីជាច្រើនដ៏កក្រើកបណ្តាញសង្គមនានា រួមទាំងហ្វេសប៊ុកផងដែលនោះ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងចំពោះខ្សែជីវិតរបស់លោក មុនពេលតស៊ូរហូតក្លាយជាចៅក្រមដ៏ល្បីមួយរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅថ្ងៃនេះ ខ្មែរឡូតសូមលើកយកនៅប្រវត្តិត្រួសៗរបស់លោក Caprio ចៅក្រមដ៏ល្បីរូបនេះ មកធ្វើការលម្អិតជូនប្រិយមិត្ត ដើម្បីជាប្រយោជន៍ក្នុងការដកស្រង់បទពិសោធន៍ជីវិត។

លោក Francesco "Frank" Caprio កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ១៩៣៦ បច្ចុប្បន្នលោកជាអ្នកច្បាប់អាមេរិក អ្នកនយោបាយនិងជាប្រធានចៅក្រមនៅទីក្រុង Providence កោះ Rhode សហរដ្ឋអាមេរិក។ លោក Caprio ជាកូនច្បងទី ២ ក្នុងចំណោមកូនប្រុសទាំង ៣នៅក្នុងក្រុមគ្រួសារមួយ ដែលឪពុកលោកជាជនអន្តោប្រវេសន៍មកពី Teano ប្រទេសអ៊ីតាលីនិង ម្តាយជនជាតិអាមេរិកកាំងអ៊ីតាលី។រីឯលោកឪពុករបស់លោកវាមានមុខរបរជាអ្នកធ្វើការជាអ្នករុញផ្លែឈើឲ្យគេ។

ដោយសារនិស្ស័យជាអ្នកសិក្សារៀនសូត្រ លោកCaprio បានចូលរៀននៅសាលារដ្ឋប្រូដិន ខណៈពេលដែលគាត់ធ្វើការជាអ្នកលាងចាននិងជាអ្នកខាត់ស្បែកជើងឲ្យគេ។ ក្រោយពេលបញ្ចប់វិទ្យាល័យលោកក៏ទទួលបានសញ្ញាបត្រជាច្រើនផងដែល ។

លោកក៏បានបន្តការសិក្សារហូតទទួលបានសញ្ញាបត្របរិញ្ញាបត្រពីសាកលវិទ្យាល័យ Providence College ។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានចាប់ផ្តើមបង្រៀនអាជីពជាគ្រូបង្រៀននៅឯវិទ្យាល័យក្តីសង្ឃឹមក្នុងទីក្រុងប្រូដរ៉ក់ កោះរ៉ូដ។ ពេលកំពុងបង្រៀននៅឯ វិទ្យាល័យHope លោកCaprio បានចូលរៀនវេនយប់នៅសាលាច្បាប់នៃសាកលវិទ្យាល័យ Suffolk នៅក្រុងបូស្តុន។ ដោយសារសមត្ថភាព និងការខំំំំំំប្រឹងលោកក៏បានចូលរួមក្នុងវិជ្ជាជីវៈច្បាប់។ ក្រោយមកលោកក៏បានជាប់ឈ្មោះជាចៅក្រម រហូតមកទល់នឹងពេលបច្ចុប្បន្ន នឹងក្លាយជាចៅក្រមដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត អាមេរិកដែលមានវ័យចាស់ជាងគេ៕

លោក Frank Caprio
លោក Frank Caprio
លោក Frank Caprio
លោក Frank Caprio
លោក Frank Caprio
លោក Frank Caprio
លោក Frank Caprio
លោក Frank Caprio
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T