ម្នាក់ទៀតហើយ! Barca អាចនឹងពិចារណាលក់កីឡាកររូបនេះទៅ Getafe

//s9.kh1.co/fa/faa129a6c4e06e915150c514ed904c4b866200d4.jpeg
កីទ្បា

 ០៩-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Barca អាចនឹងលក់ Alena ទៅឲ្យ Getafe

អេស្ប៉ាញ៖ ក្លិប Barcelona បានទទួលសំណើពីក្លិប Getafe ដែលស្ថិតក្នុងក្របខណ្ឌ La Liga ដូចគ្នា ដោយក្លិបមួយនេះចង់ទិញផ្ដាច់យក ខ្សែបម្រើ Carles Alena

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Carles Alena
ខ្សែបម្រើ Carles Alena

Alena ផ្ទេរទៅលេងខ្ចីជើងនៅក្លិប Getafe នៅរដូវកាលនេះនិងបានបង្ហាញខ្លួនបាន២២ប្រកួត។

ខ្សែបម្រើ Carles Alena
ខ្សែបម្រើ Carles Alena

ទម្រង់លេងរបស់គេទាក់ភ្នែកឲ្យលោកប្រធានក្លិប Angel Torres បានចេញមុខបញ្ជាក់ត្រង់ៗថា៖

ក្មេងប្រុសម្នាក់នោះ( Carles Alena) ចង់ផ្ទេរមក Getafe ហើយ Barcelona ក៏ដឹងពីរឿងនេះដែរ។ ខ្ញុំគិតថាគ្រប់យ៉ាងនឹងបញ្ចប់ទៅដោយភាពរីករាយ។ ខ្ញុំកំពុងទាក់ទងចរចាដោយផ្ទាល់ជាមួយ Barcelona ហើយខ្ញុំសង្ឃឹមថា Alena នឹងស្នាក់នៅទីនេះ។

លោក  Angel Torres 
លោក Angel Torres
លោក Angel Torres

គួរបញ្ជាក់ផងដែរថាក្លិប Getafe ទំនងជាដាក់សំណើទឹកប្រាក់ចំនួប៧លានអឺរ៉ូ (ស្មើនឹងប្រមាណ៨.២លានដុល្លារ) ក្នុងការទិញយក  Alena ស្របពេល Barcelona កំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្វើឲ្យរាំងស្ទះដល់ការចុះកុងត្រាថ្មីរបស់កំពូលខ្សែប្រយុទ្ធ Lionel Messi

ខ្សែបម្រើ Carles Alena
ខ្សែបម្រើ Carles Alena

ក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះបានបើកផ្លូវឲ្យកីឡាករដូចជា Junior Firpo និង Matheus Fernandes ចាកចេញដើម្បីកាត់បន្ថយប្រាក់ឈ្នួលកីឡាករក្នុងក្រុមឲ្យសមស្របនឹងការកំណត់របស់ La Liga ។

ខ្សែការពារ Junior Firpo និង Matheus Fernandes 
ខ្សែការពារ Junior Firpo និង Matheus Fernandes 


គួរបញ្ជាក់ផងដែរថា ខ្សែបម្រើ Carles Alena មានតម្លៃខ្លួន ១៥.៧លានអឺរ៉ូ(ស្មើនឹងប្រមាណ១៨.៥លានដុល្លារ) ប៉ុន្តែកុងត្រារបស់គេនឹងផុតកំណត់នៅរដូវកាលក្រោយហើយដោយ Alena ទំនងជាមិនចង់បន្តកុងត្រាជាមួយ Barcelona ឡើយ៕

ខ្សែបម្រើ Carles Alena
ខ្សែបម្រើ Carles Alena

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T