អាយុក្បាលលេខ៤ហេីយ​ តែណុប​ បាយ៉ារិទ្ធ​ នៅលេងខ្លួនស្ទាវ មិនចាស់តាមអាយុសោះ!

//s9.kh1.co/a8/a8ab3116c4af6ff3f9acfcd790d65c7c1d1b34ac.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ជាតារាប្រុសមួយរូបមានភាពល្បីល្បាញក្នុងសិល្បៈ ជិត២០ឆ្នាំមកហើយ ហើយអាយុក៏ច្រើនដែរ តែសម្រស់ហាក់មិនចាស់សោះ។

ភ្នំពេញ៖ បើនិយាយដល់ឈ្មោះរបស់ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ច្បាស់ណាស់ថាប្រិយមិត្តប្រាកដជាបានស្គាល់យ៉ាងច្បាស់ ព្រោះថាការឈានជើងចូលសិល្បៈនិងភាពល្បីល្បាញរបស់លោកក៏មានរយៈជិត២០ឆ្នាំមកហើយដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះទៀតសោត នាពេលកន្លងមក ណុប បាយ៉ារិទ្ធ ក៏ត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រ មានការទទួលស្គាល់ចំពោះទេពកោសល្យ សមត្ថភាពដ៏ពូកែរបស់លោកជាច្រើន ជាពិសេសនោះគឺរូបសម្បត្តិដ៏សង្ហាផ្ទាល់តែម្ដង។

ហើយបើនិយាយពីអាយុរបស់ម្ចាស់បទ «ស្រលាញ់ស្ទើរលេប» រូបនេះវិញ យើងឃើញថា ឆ្នាំនេះលោកក៏មានអាយុ ៤០ឆ្នាំទៅហើយដែរ ប៉ុន្តែមហាជននិងហ្វេនៗ នៅតែសង្កេតមើលឃើញពីការលេងស្ទីលតុបតែងខ្លួន និងការថែរក្សាសម្ផស្សរបស់លោក គឺនៅតែមានសាច់ចាំ ស្លៀកពាក់ទាន់សម័យខ្ញង់ៗ សាច់សខ្ចីស្រស់ថ្លាគ្មានស្នាមជ្រីវជ្រួញសូម្បីបន្តិច មើលទៅទោះអាយុច្រើនហើយក៏ដោយ ប៉ុន្តែគ្រប់ពេលបង្ហាញខ្លួនម្ដងៗ តារារូបនេះនៅតែជះភាពសង្ហាមិនមិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មាននោះឡើយ រហូតធ្វើឲ្យមិត្ភៗក្នុងរង្វង់សិល្បៈ និងអ្នកគាំទ្រជាច្រើនពោលពាក្យសរសើរមិនដាច់ពីមាត់៕

ទស្សនារូបភាពខាងក្រោម៖

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T