ភ្នំពេញ ៖ ចោរថ្លើមធំម្នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍រដ្ឋបាលបឹងព្រលឹត ខណ្ឌ៧មករា ឡោមព័ទ្ធនិងចាប់បាន កាលពីវេលាម៉ោង១និង៤៥នាទី រសៀលថ្ងៃ ទី១៨ ខែមេសា ឆ្នាំ២០១២ បន្ទាប់ពីជន សង្ស័យរូបនេះបានធ្វើសកម្មភាពគាស់បង្អួច គេហដ្ឋានរបស់លោក ឧកញ៉ា ស៊ឹមថៃ ដើម្បី ចូលលួចទ្រព្យសម្បត្ដិ ដែលមានទីតាំង ស្ថិត នៅផ្ទះលេខ១៧ ផ្លូវលេខ២៤២ កែងផ្លូវ១០៧ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

នាយប៉ុស្ដិ៍រដ្ឋបាលបឹងព្រលឹត លោកប៉ាក សំណាក បានឱ្យដឹងថា ជនសង្ស័យជា ថុល អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មាន ស្រុកកំណើតនៅភូមិកោះទាវ ឃុំកោះទាវ ស្រុកកោះធំ ខេត្ដកណ្ដាល ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោកឡោម ព័ទ្ធនិងចាប់ខ្លួនភ្លាមៗ បន្ទាប់ពីប្រជាពលរដ្ឋនៅក្បែរខាងរាយការណ៍ថា ជននេះបានគាស់បង្អួចគេហដ្ឋានលោកឧកញ៉ា ស៊ឹមថៃ ដើម្បីលួចទ្រព្យសម្បត្ដិ ។

លោកប៉ាក សំណាក បានបន្ដថា ក្រោយ ពីឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចរបស់លោកបានចូលទៅក្នុងគេហដ្ឋាន ហើយឃើញសម្ភារៈជាច្រើន ត្រូវបានជននេះវាយកំទេចចោល ។

បច្ចុប្បន្នជនសង្ស័យ ជា ថុល ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

ដោយ ៖ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]